ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥

ចូលសិល្បៈច្រើនឆ្នាំ អុឹង និមល ទើបមានឱកាសផ្លាស់ប្តូររសជាតិថ្មីនៅក្នុងរឿង « ស្នេហា Cover » របស់ PNN 

០៦ កញ្ញា ២០២៣ | កម្សាន្ដ

 

 

តារាសម្តែង អ៊ឹង និមល កំពុងលេចមុខនៅក្នុងរឿង « ស្នេហា Cover  » ដែលកំពុងចាក់បញ្ចាំងនៅ PNN ដោយក្នុងរឿងនេះនាងបានផ្លាស់ប្តូរខ្លួនឯងស្ទើរតែមួយរយដឺក្រេ ដើម្បីទាញចំណាប់អារម្មណ៍មហាជន ។ 

 

 

 

ច្រើនឆ្នាំក្នុងសិល្បៈតារាសម្តែង អ៊ឹង និមល ភាពច្រើនទទួលសម្តែងតែតួអង្គកាចឆ្នាស់ឆ្នើមប៉ុណ្ណោះ។ ដោយឡែកថ្មីៗនេះនាងបែរជាលេចមុខក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ក្នុងតួអង្គស្រគត់ស្រគំទៅវិញ ធ្វើឱ្យនាងពិបាកខ្លាំងក្នុងការសម្តែងរឿងនេះ តែទោះជាយ៉ាងណាកញ្ញាបានខំប្រឹងសម្តែងអស់ពីសមត្ថភាពរហូតទទួលបានការសរសើរពីអ្នកដឹកនាំរឿង ។ 

 

 

 

ពេលកន្លងមកតារារូបនេះ ក៏ធ្លាប់លេចមុខក្នុងរឿងភាគជាច្រើនរបស់ទូរទស្សន៍ ភីអិនអិន ផងដែរ គ្រាន់តែមួយរយៈពេលចុងក្រោយនេះដោយសាររវល់ការងាររកស៊ីផ្ទាល់ខ្លួននាងមិនទទួលថតរឿងច្រើនដូចពេលមុន  ដោយនាងទទួលថតតែមួយរឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ។ សម្រាប់វត្តមានថ្មីនៅក្នុងរឿង « ស្នេហា Cover » នេះកញ្ញា បានផ្លាស់ប្តូរខ្លួនឯងស្ទើរតែមួយរយដឺក្រ ដែលធ្វើឱ្យអ្នកទស្សនាជាច្រើនមានការចាប់អារម្មណ៍ ។   

 

 

 

 

នៅក្នុងរឿង « ស្នេហា Cover » នេះផងដែរតារាសម្ដែងល្បីឈ្មោះខាងលើ បានសម្តែងប៉ះគ្នាជាមួយលោក ឃីម ហ្សានីត ជាលើកដំបូង នាងថែមទាំងបានសរសើរលោក ឃីម ហ្សានីត ថា ជាតួសម្តែងមួយរូបដែលមានទេពកោសល្យសម្តែងល្អ និងគួរឱ្យស្រឡាញ់រាប់អាន ។   

 

 

កញ្ញា អ៊ឹង និមល សង្ឃឹមថា ស្នាដៃថ្មីរបស់ខ្លួននៅក្នុងរឿង « ស្នេហា Cover » ដែលកំពុងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ដោយសារក្នុងរឿងនេះបង្កប់ទៅដោយសារអប់រំ ព្រមទាំងឆ្លុះបញ្ចាំងពីតថភាពសង្គម  ។ ប្រសិនបើទស្សនិកជនចង់ដឹងច្បាស់ថារឿង « ស្នេហា Cover » ល្អមើលកម្រិតណា កុំភ្លេចទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕   

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 


  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025