ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ទីក្រុងស៊ីដនីរំលេចដោយភ្លើងពណ៌យ៉ាងស្រស់ស្អាត ក្នុងពិធីបុណ្យភ្លើងពណ៌ Vivid

៣០ ឧសភា ២០២៣ | កម្សាន្ដ

រោងមហោស្រព Sydney Opera House (ស៊ីដនី អូប៉េរ៉ា ហៅស៍) និងអគារល្បីៗផ្សេងទៀតរបស់ទីក្រុងស៊ីដនី ត្រូវបានតុបតែងដោយភ្លើងពណ៌ដ៏រស់រវើក ដើម្បីជាការបើកឆាកនៃពិធីបុណ្យភ្លើងពណ៌ Vivid (វីវីដ) ប្រចាំឆ្នាំ។

ក្នុងឆ្នាំទី១៣នៃពិធីបុណ្យភ្លើងពណ៌ Vivid (វីវីដ) ភ្ញៀវ ក៏ដូចជាពលរដ្ឋក្នុងតំបន់ នឹងបានឃើញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃសិល្បៈភ្លើងពណ៌ឈ្មោះថា 'Vivid Sydney, Naturally' (វីវីដ ស៊ីដនី ណេតឈើរ៉លលី) ដែលយកធម្មជាតិធ្វើជាប្រធានបទសំខាន់។

 

 

ក្នុងនោះ រោងមហោស្រព Sydney Opera House (ស៊ីដនី អូប៉េរ៉ា ហៅស៍) នឹងត្រូវបំភ្លឺដោយសិល្បៈភ្លើងពណ៌នៃគំនូរអំពីធម្មជាតិ និងទេសភាពនៃប្រទេសអូស្ត្រាលីរបស់វិចិត្រករ John Olsen (ចន អុលសេន) ខណៈសារមន្ទីរសិល្បៈសហសម័យនៃទីក្រុងស៊ីដនី នឹងតាំងបង្ហាញនូវស្នាដៃរបស់វិចិត្រករ Maree Clarke (ម៉ារ៉េ ខ្លាក)។

 

 

ដោយឡែក នៅសារមន្ទីរ Customs House (ខាសស្ទម ហៅស៍) នឹងមានការដាក់តាំងបង្ហាញស្នាដៃវិចិត្រករ Florence Broadhurst (ផ្លរ៉េនស៍ ប្រ៉តហឺស) ដោយមានចម្លាក់ដើមឈើ និងផ្កាបានពាសពេញផ្ទៃខាងមុខនៃអគារ។

ពិធីបុណ្យភ្លើងពណ៌ Vivid (វីវីដ) ប្រចាំឆ្នាំ២០២៣នេះ នឹងធ្វើឡើងរយៈពេល២៣រាត្រី ដោយនឹងបិទបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនាខាងមុខ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024