ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Mason Greenwood អាចនឹងបន្តនៅ Man Utd ខណៈការពិភាក្សាអំពីអនាគតរបស់គេកំពុងបន្តចរចា

៣០ ឧសភា ២០២៣ | កីឡា

គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Erik Ten Hag ធ្លាប់បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា Mason Greenwood អាចនឹងបញ្ចប់អាជីពរបស់ខ្លួនជាមួយក្លឹបមួយនេះ។ Greenwood ដែលត្រូវបានរងពិរុទ្ធពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងទទួលទោសទណ្ឌដោយការបង់ពិន័យឋិតនៅក្រៅមន្ទីឃុំឃាំងតែមិនអាចចូលរួមប្រកួតរយៈពេល 16 ខែឱ្យក្រុម Manchester United បានឡើយរាប់ចាប់តាំងពីខែ កុម្ភៈឆ្នាំ 2022 កន្លងទៅនេះ។ 

 

 

Greenwood ក៏ធ្លាប់បានប្រាប់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួនដែរថារូបគេនឹងមិនលេងឱ្យ United ទៀតទេ ខណៈដែលក្លឹប Juventus នៅ Serie A ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវសំណើរផ្ទេរកីឡាករវ័យ 21 ឆ្នាំរូបនេះឱ្យទៅចូលរួមជាមួយនឹងអតីតមិត្តរួមក្រុម Paul Pogba ផងដែរ។ ក៏ប៉ុន្តែនៅពេលនេះលោក Ten Hag បានចេញមកបង្ហាញពីគំនិតរបស់ខ្លួនជាថ្មីថា Greenwood អាចមានអនាគតនៅ Old Trafford ជាបន្តទៀត។

ឆ្លើយទៅកាន់សំនួរថាតើគាត់ត្រូវការខ្សែប្រយុទ្ធម្នាក់ទៀតដើម្បីជួយរកគ្រាប់បាល់ឱ្យបានច្រើនជាង Marcus Rashford ដែរឬទេលោក Ten Hag បាននិយាយថា៖ “Mason បានបង្ហាញកាលពីអតីតកាលថាគាត់មានសមត្ថភាពធ្វើដូច្នេះ។ អនាគតរបស់ Greenwood មិនអាស្រ័យលើខ្ញុំទេ ។ គេបានស៊ុតបញ្ចូលទី 36 គ្រាប់ក្នុង 130 ប្រកួតសម្រាប់ United ។ ត្រង់នេះខ្ញុំគិតថាគេនឹងអាចធ្វើបានល្អតទៅទៀតសម្រាប់ក្លឹប”។

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024