ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

លទ្ធផលនៃការចាប់ឆ្នោតចែកពូលពានរង្វាន់ AFF U23 Championship 2023

៣០ ឧសភា ២០២៣ | កីឡា

ការចាប់ឆ្នោតចែកពូល ពានរង្វាន់ AFF U23 Championship 2023 ដែលបានធ្វើឡើងនៅប្រទេសថៃ កាលពីថ្ងៃទី ២៩ឧសភាម្សិលមិញនេះ ជាលទ្ធផល ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ កម្ពុជា ស្ថិតនៅក្នុងពូល A ដោយរួមពូលជាមួយក្រុមម្ចាស់ផ្ទះ ថៃ ព្រុយណេ និង មីយ៉ាន់ម៉ា ។

 

 

ដោយឡែកសំរាប់ពូលBវិញ មាន៣ក្រុមប៉ុណ្ណោះ រួមមាន ទីម័រខាងកើត ម៉ាឡេស៊ី និង ឥណ្តូនេស៊ី រីឯពូលC មាន៣ក្រុមដូចពូលBដែរ ដែលក្នុងនោះរួមមាន វៀតណមា ហ្វីលីពីន ឡាវ ។
ចំពោះការប្រកួត AFF U23 Championship 2023 នឹងចាប់ផ្តើម ចាប់ពីថ្ងៃទី១៧ សីហា រហូតដល់ ថ្ងៃទី២៦ សីហា ឆ្នាំ២០២៣ នៅខេត្ត Chonburi ប្រទេសថៃ ។

 

 

គួររំលឹកផងដែរថា សំរាប់ការប្រកួតបាល់ទាត់ AFF U-23 Championship កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមU23វៀតណាម បានក្លាយជាជើងឯក ក្រោយយកឈ្នះលើក្រុមU23ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ លើទីលានពហុកីឡដ្ឋានជាតិមរតតេជោ នៅរាជធានីភ្នំពេញ ៕

 

អត្ថបទដោយ៖ រេត ស្តាលីន

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024