ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

បាល់ទាត់លើតុ ចាប់ផ្តើមបញ្ជ្រាបតាមសាលា ក្រោយជោគជ័យនៅស៊ីហ្គេម

៣០ ឧសភា ២០២៣ | កីឡា

ប្រភេទកីឡា (Teqball) ដែលមានឈ្នោះជាភាសាខ្មែរហៅថា បាល់ទាត់លើតុ ចាប់ផ្តើមសកម្មភាព បញ្ជ្រាបការផ្សព្វផ្សាយតាមសាលា ក្រោយពីជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង កាលពីពេលថ្មីៗកន្លងទៅ ដើម្បីបំផុសវិស័យកីឡាមួយនេះ អោយកាន់តែមានភាពទាក់ទាញ ពីមហាជន ជាពិសេសស្រទាប់យុវជន អោយចូលរួមចាប់យកកីឡាមួយប្រភេទប្រចាំជីវិត សម្រាប់ធ្វើការហ្វឹកហាត់ ក៏ដូចជាលេងកម្សាន្ត ។

 


ប្រាប់មកកាន់ក្រុមការងារ PNN Sports ក្នុងឱកាសដឹកនាំក្រុមកីឡាករ កីឡាការិនី ចុះបញ្ជ្រាបប្រភេទកីឡាបាល់ទាត់លើតុ នៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលកម្ពុជា សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ម្ចាស់មេដាយមាស ដែលទើបដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ រាម សុភិរម្យ បានអោយដឹងថា «ដោយទទួលបានការគាំទ្រពីសហព័ន្ធបាល់ទាត់លើតុ កម្ពុជា និងសហព័ន្ធបាល់ទាត់នៃប្រទេសហុងគ្រី បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា Open House Play with Champion ក្នុងគោលបំណង ដើម្បីបង្ហាញ នឹងទាកទាញចំណាប់អារម្មណ៍របស់ មហាជន អោយបានស្គាល់ ជាពិសេសចូលរួមលេងកីឡាប្រភេទថ្មីនេះអោយកាន់តែផុសផុល ។

 

 

គួបញ្ជាក់ថា កីឡាបាល់ទាត់លើតុ ជាប្រភេទកីឡាថ្មីដែលបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្រោមការដឹកនាំពីសំណាក់ឯកឧត្តមវ៉ាត់ ចំរើន ប្រធានសហព័ន្ធ ដណ្តើមបានមេដាយមាស១គ្រឿងជូនជាតិ ពីសំណាក់កីឡាករ រាម សុភិរម្យ ៕

 

អត្ថបទដោយ៖ សារ៉ាន ទីងី

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024