ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្មីៗនេះតារាចម្រៀង សួស វីហ្សា ទទួលរងនូវព័ត៌មានមិនល្អជាច្រើន ហើយចុងក្រោយនេះនាងសម្រេចចិត្តនឹងយកកូនជាបន្តបន្ទាប់ ដើម្បីគ្រួសារកាន់តែមានសុភមង្គល ។
តារាចម្រៀង សួស វីសា ចាប់ផ្តើមទទួលការងារសិល្បៈដូចដើម ខណៈពេលដែលសុខភាពកាន់តែល្អប្រសើរ ហើយទំនាក់ទំនងខ្លួននឹងស្វាមីកាន់តែផ្អែមល្ហែមឡើង ឆាប់ៗខាងមុខនាងនិងស្វាមី ត្រៀមយកកូនជាបន្តបន្ទាប់ជាច្រើននាក់ទៀត ដើម្បីជីវិតគ្រួសារកាន់តែមានសុភមង្គល ។
ថ្មីៗនេះមានព័ត៌មានជាច្រើនបានកើតឡើងចំពោះតារាចម្រៀង សួស វីសា ទាំងរឿងទំនាក់ទំនងជាមួយស្វាមី និងរឿង សុខភាព រហូតធ្វើឱ្យនាងទទួលយកសឹងតែមិនបាន ទោះជាយ៉ាងនេះក្តី ទាំង សួស វីសា និងលោក ថម មី ដែលជាស្វាមី បានកាន់ដៃគ្នាដើរទៅមុខជំនះគ្រប់ឧបសគ្គ ។
ជួបជាមួយតារាចម្រៀង សួស វីសា កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា សុខភាពនាងគឺល្អប្រសើរឡើងវិញហើយ ហើយក៏បន្តទទួលការងារដូចមុនដដែល ពីព្រោះការងារចម្រៀងគឺជាការងារមួយដែលនាងស្រឡាញ់ពេញចិត្តបំផុតក្នុងមួយជីវិតនេះ ដែលមិនអាចខ្វះបាន ។
ថ្វីដ្បិតតែពេលនេះតារាចម្រៀង សួស វីសា ទទួលការងារសិល្បៈឡើងវិញ នាងក៏មិនភ្លេចពីការពង្រឹង អាជីវកម្មរបស់ខ្លួនផងដែរ ជាពិសេសនាងមានគម្រោងយកកូនជាច្រើននាក់បន្ថែមទៀត ប្រសិនបើអាចទៅរួច ។
តារាចម្រៀង សួស វីសា បានបន្ថែមទៀតថា កូនស្រីរបស់នាងពេលនេះចាប់ផ្តើមមានដុងខ្លាំងខាងផ្នែកសិល្បៈ ធ្វើឱ្យនាងកាន់តែសប្បាយចិត្ត និងចង់បណ្តុះបណ្តាលឱ្យកូនក្លាយទៅជាអ្នកសិល្បៈដូចជារូបនាងដែរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា និង ហ្វេសប៊ុក