ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ដោយសារគ្មានកន្លែងសម្ដែងសៀករហស្សកម្ម ឬក៏ការតាំងពិព័រណ៍ផ្សេងៗនៅតំបន់ហ្គាហ្សានោះដូច្នេះហើយលោក Alaa Miqdad និងលោក Fidaa Lidawi បានស្លៀកពាក់ជាត្លុកកំប្លែងដើម្បីធ្វើឱ្យក្មេងសប្បាយចិត្តនៅតាមសាលាមត្តេយ្យ សាលារៀន សួនឧទ្យាន និងពេលខ្លះនៅតាមមន្ទីរពេទ្យផងដែរ។
សមាជិកនៃមជ្ឈមណ្ឌលកំប្លែងប៉ាឡេស្ទីននៅចក្រភពអង់គ្លេស (Palestine Trauma Center (UK)) បានស្លៀកពាក់ជាតួត្លុក ហើយបានទៅលេង រាំ និងច្រៀងជាមួយក្មេងៗដោយផ្តល់សំណើចដល់ក្មេងៗដើម្បីជាការបន្ធូរអារម្មណ៍តានតឹងរបស់ពួកគេដោយសារតែជម្លោះនៅតំបន់ហ្កាហ្សា។
លោក Lidawi បាននិយាយថា ក្រុមរបស់លោកបានផ្ដល់ភាពសប្បាយរីករាយដល់កុមារនៅភូមិមួយនៅតំបន់ហ្កាហ្សាជាពិសេសតែម្ដងបន្ទាប់ពីមានការកើនឡើងនូវការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងនាពេលថ្មីៗនេះទៅលើតំបន់នេះ។
លោក Lidawi បានបន្ថែមថា ខណៈដែលកុមារបានជួបប្រទះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីការទម្លាក់គ្រាប់បែកនៅក្នុងតំបន់នេះពួកគេក៏បានធ្វើអន្តរាគមន៍ភ្លាមៗដោយរៀបចំព្រឹត្តិការណ៍មួយសម្រាប់កុមារនៅទីនោះដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងផ្លូវចិត្តរបស់កុមារជាមួយការលេង និងសកម្មភាពកម្សាន្តផ្សេងៗទៀត។
កុមារនៅតំបន់ហ្កាហ្សាស្ទ្រីបគឺស្ថិតក្នុងចំណោមយុវជនជាច្រើននាក់ទៀតដែលបង្ហាញសញ្ញានៃការប៉ះទង្គិចផ្លូវចិត្ត និងភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរដោយសារតែលទ្ធផលនៃសង្គ្រាមផ្សេងៗជាមួយប្រទេសអ៊ីស្រាអែល។
លោក Miqdad បានបន្ថែមថា ពួកគេពិតជាចង់យ៉ាងខ្លាំងឱ្យក្មេងៗទាំងនេះមានភាពសប្បាយរីករាយក្នុងជីវិត និងត្រឡប់ទៅរកជីវិតធម្មតារបស់ពួកគេវិញ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន