ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥

ក្រោយទទួលបានពានសិល្បការិនីថ្មីប្រចាំឆ្នាំតារាចម្រៀងរ៉េប វ័យក្មេង តី វ៉ៃម៉ាលុយ បង្ហាញពីជីវិតតស៊ូយ៉ាងលំបាកទម្រាំអាចឈរជើងក្នុងវិស័យនេះបាន!  

២៦ មេសា ២០២៣ | កម្សាន្ដ

 

ដើម្បីតាមរកក្តីស្រមៃរបស់ខ្លួន តារាចម្រៀងរ៉េបស្រីវ័យក្មេងកញ្ញា តី វ៉ៃម៉ាលុយ បានខំប្រឹងងើបឈរ និងតស៊ូក្នុងវិស័យចម្រៀងនេះយ៉ាងលំបាក រហូតទទួលបានពានរង្វាន់ជាសិល្បការិនីថ្មីប្រចាំឆ្នាំ ២០២៣ ពីកម្មវិធំមួយនៅក្នុងស្រុក ។

 

តារាចម្រៀងរ៉េបវ័យក្មេងកញ្ញា តី វ៉ៃម៉ាលុយ កាន់តែមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីទទួលបានពានរង្វាន់ សិល្បករសិល្បការិនីថ្មីប្រចាំឆ្នាំ ២០២៣ ពីកម្មវិធីធំមួយនៅក្នុងស្រុក។

 

ពេលទទួលបានពានរង្វាន់នេះភ្លាម តី ចាប់ផ្តើមមានសន្ទុះការងារខ្លាំងជាងមុន តែមុននឹងឈានមកដល់ចំណុចនេះ កញ្ញាបានតស៊ូយ៉ាងខ្លាំងក្នុងអាជីពរបស់ខ្លួន បើទោះបីជាកន្លងមកមានអ្នកខ្លះធ្លាប់មើលងាយ និងមិនផ្តល់តម្លៃដល់រូបនាងក្តី ។

 

 

តារាចម្រៀងរ៉េបវ័យក្មេង ដែលទស្សនិកជនស្គាល់ថា តី វ៉ៃម៉ាលុយ មានឈ្មោះពិតកញ្ញា វីរៈ កែវពុធវត្តី តែចាប់តាំងពីល្បីឈ្មោះក្នុងបទចម្រៀង តី វ៉ៃម៉ាលុយ មក ទស្សនិកជនបានហៅនាងគ្រប់គ្នាថា តី វ៉ៃម៉ាលុយ ពេលនេះកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញឡើង ហើយនាងបានចេញបទចម្រៀងថ្មីៗជាច្រើននៅក្នុងផលិតកម្ម រាម ដែលបានជួយបណ្តុះបណ្តាលនាងរហូតក្លាយទៅជាតារាចម្រៀងរ៉េបវ័យក្មេង ដ៏លេចធ្លោម្នាក់ ។

 


កញ្ញា តី វ៉ៃម៉ាលុយ បានក្លាយទៅជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មនេះអស់ពេលជិត ២ ឆ្នាំហើយ ហើយកេរ្តិ៍ឈ្មោះនាងក៏ចាប់ផ្តើមល្បីល្បាញដែរ ដោយបានចេញនូវបទចម្រៀងរ៉េបថ្មីៗជាច្រើន រួមជាមួយតារាចម្រៀងរួមអាជីព ។ 

 

 

ចុងក្រោយនេះកញ្ញា តី ក៏ទទួលបានពានរង្វាន់ជា សិល្បករសិល្បការិនីថ្មីប្រចាំឆ្នាំ ២០២៣ ផងដែរពីកម្មវិធីធំមួយនៅក្នុងស្រុក លទ្ធផលនេះធ្វើឱ្យកញ្ញា​ តី រំភើបចិត្តរហូតដល់ស្រក់ ទឹកភ្នែក និងបានបង្ហាញពីជីវិតតស៊ូរបស់ខ្លួនយ៉ាងលំបាកក្នុងអាជីពនេះ ។  

 

 

តារាចម្រៀងរ៉េបវ័យក្មេង កញ្ញា តី ក៏បានច្រៀងរ៉េបជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀតដូចជាលោក Tom និង Bally ជាដើម ... ហើយបទចម្រៀងទាំងនោះទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025