ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ក្នុងការប្រកួតជម្រុះយ៉ូរ៉ូ ២០២៤ពូល C រវាងអង់គ្លេស និង អ៊ុយក្រែននៅកីឡដ្ឋាន Wembley បានបញ្ជប់ដោយអង់គ្លេសបន្តឈ្នះការប្រកួតទី២របស់ពួកគេ។ Harry Kane បានបើកគណនីរបស់គេអោយអង់គ្លេសមុន ហើយ Bukayo Saka បានស៊ុតគ្រាប់ជ័យជម្នះ 2-0 លើអ៊ុយក្រែនយ៉ាងងាយស្រួល ដើម្បីជួយក្រុមលោក Gareth Southgate ឱ្យឈរនៅកំពូលតារាងនៃពូល C នៅថ្ងៃអាទិត្យ។
ក្រុមអង់គ្លេសដែលបានប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022 មាន 6 ពិន្ទុពីការប្រកួតបើកឆាកចំនួន 2 របស់ពួកគេ ហើយមើលទៅក្រុមអាចទំនងធ្វើបានល្អនៅកំពូលតារាងខណៈពួកគេត្រូវប៉ះ Malta និង North Macedonia ផងដែរ។ក្នុងពូល C ពេលនេះអ៊ីតាលីឈរលេខ២ , North Macedonia ឈរលេខ៣ , អ៊ុយក្រែនឈរលេខ៤ និង ម៉ាលតាឈរលេខ៥។