ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
តម្លៃភាគហ៊ុនរបស់ធនាគារDeutsche Bank (DB)ដែលជាធនាគារធំបំផុតរបស់ប្រទេសអាលឺម៉ង់ បានធ្លាក់ចុះនៅថ្ងៃសុក្រ ធ្វើឱ្យពិភពលោកមានការបារម្ភអំពីការ រាលដាលវិបត្តិនៅក្នុងវិស័យធនាគារ ក្រោយធនាគារនៅសហរដ្ឋអាមេរិកត្រូវបិទទ្វារ។
ធនាគារ Deutsche Bank ឬធនាគារDB បានធ្លាក់ចុះច្រើនជាង ១៤ ភាគរយនៅលើផ្សារហ៊ុន Frankfurt Stock Exchange នៅក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រ និងមុនពេលបិទធ្លាក់ចុះ៨,៥៣ភាគរយនៅពេលរសៀល។ តម្លៃភាគហ៊ុនធនាគារ Commerzbank AG ដែលជាធនាគារធំបំផុតលំដាប់ទី២នៅអាលឺម៉ង់ធ្លាក់ចុះ៥,៤៥ភាគរយ។
ការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ធនាគារ DB និងធនាគារ Commerzbank ត្រូវបានគេជឿជាក់ថាបង្កឡើងពីតម្លៃខ្ពស់នៃCredit Default Swap (CDS) ដែលជាទម្រង់នៃការធានារ៉ាប់រងដាក់លើមូលបត្របំណុលប្រឆាំងនឹងព្រឹត្តិការណ៍មិនប្រក្រតីឥណទាន។
ធនាគារDeutsche Bank បានខាត់បង់ប្រហែល៣០ភាគរយនៃតម្លៃទីផ្សាររបស់ខ្លួនចាប់តាំងពីកើតមានការបារម្ភអំពីវិស័យធនាគារក្រោយបិទធនាគារអាមេរិក Silicon Valley Bank កាលពី២សប្តាហ៍កន្លងទៅ។
ប្រែសម្រួល៖ណាវ័ន្ត