ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥

ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសតួកគីរកឃើញសត្វឆ្មា១ក្បាលដែលសម្ងំលាក់ខ្លួននៅក្នុងអគារបាក់បែក

ក្រុមអ្នកជួយសង្គ្រោះប្រុងវាយកម្ទេចអគារបាក់បែកមួយខ្នងទៅហើយ ប៉ុន្តែចៃដន្យអី ពួកគេបង្អាក់ដំណើរបន្តិចវិញដើម្បីជួយសង្គ្រោះសត្វឆ្មាដែលជាប់ផុងនៅក្នុងនោះអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ អគារនេះមិនអាចទុកតទៅទៀតទេព្រោះវារងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតែថ្ងៃរលំតែប៉ុណ្ណោះ ដោយសារតែហេតុការណ៍រញ្ជួយដីនៅប្រទេសតួកគី។

 

 

 

 

នៅពេលដែលក្រុមអ្នកជួយសង្គ្រោះក្រឡេកភ្នែកទៅឃើញសត្វឆ្មាកំពុងនៅរេរាចុះឡើងៗនៅក្នុងអគារបាក់បែក ពួកគេក៏សម្រេចចិត្តផ្អាកសកម្មភាពវាយបំបាក់អគារនោះ។ ពួកគេបញ្ជូនមនុស្សចូលទៅក្នុងអគារ ដើម្បីរំដោះសត្វឆ្មានោះទៅកាន់ទីកន្លែងសុវត្ថិភាព។

 

តាមរយៈវីឌីអូឃ្លីបដែលគេចែកចាយតគ្នានៅលើបណ្ដាញសង្គម, គេឃើញថាសត្វឆ្មានោះត្រូវគេឡើងទៅជួយសង្គ្រោះ នៅពេលវាជាប់ផុងនៅអគារជាន់ទី៩។ ដំណើរការវាយកម្ទេចអគារបាក់បែកត្រូវផ្អាកសកម្មភាពជាញឹកញាប់ផងដែរ ដោយសារតែសកម្មជនខាងសិទ្ធិរបស់សត្វរកឃើញថាសត្វយ៉ាងតិច១៣ក្បាលជាប់នៅក្នុងអគារ។

 

កាលពីព្រឹកថ្ងៃពុធ  គេរកឃើញថាសត្វឆ្មាមួយក្បាលទៀតក៏ត្រូវគេជួយសង្គ្រោះបានផងដែរ។ កាលនោះ ពួកគេព្យាយាមវាយកម្ទេចអគារដែលទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ។ គេបានយកសត្វឆ្មានោះទៅដាក់នៅក្នុងទ្រុងមួយ និងយកចេញពីទីនោះដើម្បីពិនិត្យសុខភាព។

 

នៅទីក្រុងឌីយ៉ាងបាកៀ(Diyarbakir) មនុស្សយ៉ាងតិច៨៩នាក់បានស្លាប់ដោយសារគ្រោះរញ្ជួយដី។ ក្រៅពីនេះ មនុស្សម្ភៃនាក់រងរបួស៕

 

 

 

 

 

 


 

 

 ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025