ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ស្ថានទូតចិនប្រចាំកម្ពុជាបានអោយដឹងនៅថ្ងៃទី ០៣ កក្កដា ថា សំណង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាជំនួយកម្ចីពិសេសរបស់រដ្ឋាភិបាលចិន សម្រេចបាន ៨៧% ហើយ។ ស្ពានមួយខ្សែនេះ នឹងតភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្ដើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០១៨។
ស្ពាននេះមានប្រវែងសរុប ១១៣១ម និងទទឹង ១៣.៥ម មានកម្ពស់ពីផ្ទៃទឹក ១៥ម ចំណាយថវិកាអស់ ៥៧លានដុល្លារសហរដ្ឋអាមេរិក។ ពេលសាងសង់រួច ស្ពានមួយនេះនឹងជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់ ផ្តល់ជាភាពងាយស្រួលក្នុងការធ្វើដំណើរជូនដល់ប្រជាជនទាំងពីរតំបន់ គឺជាស្ពានដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា៕
រូបភាព និងប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា