ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អគ្គីភ័យនិងការខឹងសម្បារឆេះរាលពេញតាមដងផ្លូវក្នុងទីក្រុងប៉ារីសប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍

អគ្គីភ័យ ឆាបឆេះនៅពេញតាមដងផ្លូវក្នុងទីក្រុងប៉ារីសនៅថ្ងៃព្រហស្បតិ៍(១៦មីនា) នៅពេលយប់ នៅពេលដែលប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បី បំបែកហ្វូងបាតុករដែលមានការខឹងសម្បារទៅនឹងច្បាប់កំណែទម្រង់សោធននិវត្តន៍។

 

 

 

 

យ៉ាងហោចណាស់ រថយន្តមួយគ្រឿងត្រូវអគ្គីភ័យឆាបឆេះ។  គំនរសំរាម និងបំណែកកំទេចកំទីបែកបាក់ផ្សេងៗ នៅពេញតាមបណ្តាដងផ្លូវក្នុងទីក្រុងប៉ារីស។ បាតុករមួយចំនួន បានគប់ដុំថ្ម លើប៉ូលីស ។ សារព័ត៌មានក្នុងស្រុកប្រទេសបារាំងរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងតិច២១៧នាក់ត្រូវបានចាប់ខ្លួន។

 

បាតុកម្មនៅថ្ងៃព្រហស្បតិ៍ កើតឡើងក្រោយពីលោកស្រី Elisabeth Borne  នាយករដ្ឋមន្ត្រីបារាំង បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីនឹងបន្តជម្រុញឱ្យមានកំណែងទម្រង់ច្បាប់សោធននិវត្តន៍ ដោយប្រើប្រាស់ធ​ម្មនុញ្ញពិសេស។ចំណាត់ការនេះនឹងធានាបានថា ច្បាប់សោធននិវត្តន៍ដែលតំឡើងអាយុត្រូវចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ នឹងទទួលបានការអនុម័ត្ត ក្រោយបាតុកម្មជាច្រើនសប្តាហ៍កន្លងមក និងការពិភាក្សាដ៏ចម្រូងចម្រាស់។

 

នៅថ្ងៃពុធ(១៥មីនា) សំរាមគរឡើងពេញតាមដងផ្លូវនៅទីក្រុងប៉ារីសប្រទេសបារាំង ខណៈក្រុមការងារប្រមូលសំរាមបន្តធ្វើបាតុកម្មប្រឆាំងនឹងកំណែ ទម្រង់សោធននិវត្តន៍។ ស្របគ្នាលោក Emmanuel Macron ប្រធានាធិបតីបារាំង បដិសេធជួបជាមួយក្រុមសហភាព និងនៅតែបន្តជម្រុញឱ្យមានការ អនុម័ត្តច្បាប់កំណែទម្រង់ច្បាប់សោធននិវត្តន៍។

 

សាលាក្រុងប៉ារីសបានឱ្យដឹងថា នៅថ្ងៃទី៩នៃបាតុកម្មរបស់ក្រុមការងារប្រមូលសំរាមប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍នោះ  មានសំរាមច្រើនជាង៦,០០០តោន នៅគរពេញតាមដងផ្លូវគ្មានអ្នកប្រមូល។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024