ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ស្នងការសេវាកម្មហិរញ្ញវត្ថុសហភាពអឺរ៉ុប បានអះអាងថា វត្តមានរបស់ធនាគារ Silicon Valley គឺមានកម្រិតតិចតួច នៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែការដួលរលំរបស់វា បង្ហាញជាឧទាហរណ៍ថា ត្រូវតែចាត់វិធានតឹងរ៉ឹងចំពោះស្ថាប័នផ្តល់កម្ចី នៅក្នុងប្លុកអឺរ៉ុបនេះ។
ស្នងការសេវាកម្មហិរញ្ញវត្ថុសហភាពអឺរ៉ុប បានប្រាប់សភាអឺរ៉ុបពី ផលប៉ះពាល់នៃការបរាជ័យរបស់ធនាគារ មកលើ សហភាពអឺរ៉ុប គឺហាក់ដូចជាមានកម្រិតតិចតួច។ការដួលរលំនៃអ្នកផ្តល់ប្រាក់កម្ចីរបស់សហរដ្ឋអាមេរិក បានបន្តធ្វើឱ្យភាគហ៊ុនធនាគារនៅអឺរ៉ុបហាក់មិននឹងនរ ខណៈដែលអ្នកវិនិយោគព្រួយបារម្ភអំពី ភាពធន់នៃប្រព័ន្ធធនាគារពិភពលោក។
ស្ថាប័នផ្តល់ប្រាក់កម្ចីរបស់សហរដ្ឋអាមេរិកពីរផ្សេងទៀត គឺធនាគារ Signature និង Silvergate បានដួលរលំផងដែរ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ទោះយ៉ាងណា ស្ថានភាពរបស់ធនាគារ Silicon Valley មិនមាន ភាពស្របគ្នាភ្លាមៗជាមួយធនាគារ EU ដោយបន្ថែមថា វិស័យធនាគារ EU គឺស្ថិតក្នុងស្ថានភាពល្អជារួម។
ជាចុងក្រោយ ធនាគារអាមេរិកទាំង ៣ ដែលបរាជ័យមិនស្ថិតនៅក្រោម លក្ខខណ្ឌតម្រូវបទប្បញ្ញត្តិដ៏តឹងរ៉ឹងសម្រាប់សាច់ប្រាក់ មិនដូចទៅនឹងអ្វីដែលអ្នកផ្តល់ប្រាក់កម្ចីសហភាពអឺរ៉ុបទាំងអស់ ត្រូវតែអនុវត្តតាមនោះទេ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ