ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥

Marcus Haber ជាកីឡាករដំបូងរកបាន Hattrick ក្នុងពានរង្វាន់ Cambodian League Cup 2023

២៨ កុម្ភៈ ២០២៣ | កីឡា

 

គិតត្រឹមសប្តាហ៍ទី៣ នៃការប្រកួតបាល់ទាត់ពានរង្វាន់ Cambodia League Cup ២០២៣ កន្លងទៅនេះ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង គឺកីឡាករ Marcus Haber ក្លាយជាកីឡាករដំបូងគេ ដែលធ្វើបាន Hattrick នៅក្នុងការប្រកួត ។ 

 

 

សូមបញ្ជាក់ថា ចំពោះធ្វើបាន Hattrick របស់ខ្សែប្រយុទ្ធជនជាតិកាណាដានេះ គឺអំឡុងពេលដែលរូបគេបានជួយអោយព្រះខ័នរាជស្វាយរៀង យកឈ្នះអង្គរថាយហ្គឺរ ដោយលទ្ធផល ០ទល់នឹង៥ នៅកីឡដ្ឋានហនុមាន កាលពីចុងសប្តាហ៍កន្លងទៅនេះ ។  

 

 

គួរអោយដឹងផងដែរថា នេះជាប្រកួតទី២របស់ព្រះខ័នរាជស្វាយរៀងក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ Cambodian League Cup 2023 ហើយក៏ជាការទទួលបាន៣ពិន្ទុលើកដំបូងផងដែរ ខណៈដែលប្រកួតដំបូង ពួកគេបានចាញ់ភ្នំពេញក្រោន ដោយលទ្ធផល ០ទល់នឹង១ ។ដូច្នេះ គិតត្រឹមសប្តាហ៍ទី៣នៃ Cambodian League Cup ព្រះខ័នរាជស្វាយរៀង ប្រកួតបាន២ប្រកួត ឈរនៅលេខរៀងទី៤ ដោយមាន៣ពិន្ទុ ៕

 

 

អត្ថបទ និងរូបភាព៖ រ៉ែត ស្ដាលីន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025