ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
រញ្ជួយដីកម្លាំង៥,៦រ៉ិចទ័រវាយប្រហារខេត្តស៊ីឈួន(Sichuan) ប្រទេសចិននៅថ្ងៃព្រហស្បតិ៍។ យោងមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន។
ពលរដ្ឋរស់នៅក្នុងទីក្រុង Moxi ដែលស្ថិតនៅជិតបំផុតនៅទីតាំងរញ្ជួយដីនោះយល់ថា រញ្ជួយដីមានកម្លាំងខ្លាំង។
អជ្ញាធរចាប់ផ្តើមកិច្ចការត្រួតពិនិត្យលើស្ថានភាពរញ្ជួយដីដែលមានជម្រៅ១១គីឡូម៉ែត្រនេះ ប៉ុន្តែមកដល់ពេលឥឡូវ នៅមិនទាន់មានការរាយការណ៍ណាមួយពី មនុស្សស្លាប់ រងរបួសឬបាត់ខ្លួននៅឡើយទេ។ ចំណែកការខូចខាតក៏មិនទាន់មានរបាយការណ៍នៅឡើយផងដែរ។
ប្រហែលជាកន្លះម៉ោងក្រោយរញ្ជួយដីកើតឡើង ក្រុមការងារពន្លត់អគ្គីភ័យទី១បានប្រញ៉ាប់ប្រញ៉ាល់ទៅកាន់ទីតាំងរញ្ជួយដី។ ក្នុងប្រតិបត្តិការពិនិត្យស្ថានភាព រញ្ជួយដីមានការចូលរួមពីរថយន្តសង្គ្រោះ១៦គ្រឿង និងក្រុមការងារសង្គ្រោះ៧៨នាក់។
បន្ថែមពីលើនេះ ប៉ូលីសខេត្តស៊ីឈួន ក៏បានដាក់ចេញនូវយន្តការឆ្លើយតបនឹងគ្រោះមហន្តរាយជាបន្ទាន់ភ្លាមៗ។
ប្រែសម្រួល៖ណាវ័ន្ត