ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

MADRID អ្នកប្រយុទ្ធគុនខ្មែរ សប្ដាហ៍ថ្មី ចំណីអារម្មណ៍កាន់តែអស្ចារ្យ 

២៦ មករា ២០២៣ | កីឡា

 

សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរបានឈានដល់ចុងសប្ដាហ៍ថ្មីនេះនេះធានាថា កក្រើកអស្ចារ្យពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្នុងនោះដែរ នៅចុងសប្ដាហ៍នេះ នាថ្ងៃសៅរ៍ ទី28 ខែមករា ឆ្នាំ2023 សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែររបស់ទូរទស្សន៍ភីអិនអិន នៅតែបន្តរធ្វើការប្រកួតរង្គើរសង្វៀនជូនប្រិយមិត្តទស្សនាយ៉ាងជក់ចិត្តដូចសព្វមួយដង ដោយបានសម្រិតសម្រាំងយកគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏ជក់ចិត្តចំនួន២គូ និងគូមិត្តភាពជាតិ ៣គូផ្សេងទៀត។

 

សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរចុងសប្ដាហ៍នេះវត្តមានជើងខ្លាំងគុនខ្មែរពូកែក្បាច់ ប៊ុនសុភា នឹងត្រូវស្វាគមន៍អ្នកប្រដាល់ឡាវ ផេត ផាន់ធែ ដោយអ្នកទាំងពីរប្រកួតក្នុងប្រភេទទម្ងន់ 54គីឡូក្រាម ចំណែកឯគូអន្តរជាតិមួយគូទៀតគឺ ជាការប៉ះគ្នារវាង អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្រ្ទា ត្រូវតតាំងកីឡាករថៃ ស៊ី ធើន លើប្រភេទគីឡូ 71គីឡូក្រាម។

 

 

ក្រៅពីគូមិត្តភាពអន្តរជាតិខាងលើ សង្វៀនគុនខ្មែរ របស់ភីអីនអិន ក៏បានផ្ដល់ឱកាសឲ្យអ្នកកីឡាករគុនខ្មែរ ៦រូបផ្សេងទៀត ដើម្បីឡើងល្បងក្បាច់គុនគ្នា ដែលមានដូចជា កីឡាករ ឃាង លិនណូ ត្រូវប្រកួតបិះកីឡាករ នឿន សុវណ្ណសុជាតិ ចំណែកឯ អេលីត សុខចិន  ប៉ះជាមួយ ម៉ាលីសាវឌី និងអ្នកប្រដាល់ ឯម សីហា ប្រកួតបិះជាមួយ ឆូន បូន ។

 

 

សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង ផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង11រសៀលតទៅ៕

 

 

អត្ថបទ៖ សុភាព

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024