ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

តារារ៉េប ពូ ឃ្លាំង ចាស់មែនតែតម្លៃខ្លូនឡើងខ្ពស់គុណនឹង ១០ដងស្របពេលវិលមកឆាកតន្ត្រីជាថ្មី ! 

២៦ មករា ២០២៣ | កម្សាន្ដ

 

ពូ ឃ្លាំង បានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីរៀបការមានគូគ្រួសារ ហើយក្រោយការវិលមកកាន់អាជីពជាអ្នករ៉េបឡើងវិញលោកបានកសាងប្រជាប្រិយភាពមួយរំពេចធ្វើតម្លៃខ្លូនរបស់លោកកើនឡើងមួយគុណនឹង១០។

 

តារាចម្រៀងរ៉េបល្បីឈ្មោះ ពូ ឃ្លាំង ទើបតែចុះកុងត្រាការងារថ្មីៗជាមួយក្រុមហ៊ុនជាច្រើនក្នុងឆ្នាំ ២០២៣នេះ ដោយទទួលបានតម្លៃខ្លូនខ្ពស់គុណនិង ១០ ដង ដែលធ្វើឱ្យលោកកាន់តែមានកម្លាំងចិត្តក្នុងការវិលត្រឡប់មកក៏សាងកេរ្តិ៍ ជាមួយនិងការត្រៀមខ្លួនបង្ហាញស្នាដៃថ្មីជាមួយ នាយ គ្រឿន ។

 


ជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលតារាចម្រៀងរ៉េបជើងចាស់ ពូ ឃ្លាំង ទម្លាយពីតម្លៃខ្លួនក្នុងការទទួលយកការងារមួយៗ។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣ នេះ លោកទើបតែចុះកុងត្រាការងារជាមួយក្រុមហ៊ុនមួយចំនួន ដែលអាចឱ្យលោកនិងក្រុមការងាររស់នៅយ៉ាងស្រួលក្នុងពេលពេញមួយឆ្នាំ ។ 

 


នៅពេលទទួលបានតម្លៃខ្លួនកាន់តែខ្ពស់ បានធ្វើឱ្យតារារ៉េបល្បីឈ្មោះរូបនេះ កាន់តែសប្បាយចិត្ត ហើយខំប្រឹង ធ្វើបទចម្រៀងថ្មីៗជាច្រើនរបស់ខ្លួន។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ នេះលោកត្រូវធ្វើបទចម្រៀងឱ្យបានយ៉ាងតិច ក៏ ១០ បទដែរ ដើម្បីតម្រូវចិត្តម្ចាស់ស្ពន់ស័រក៏ដូចជាអតិថិជន មិនតែប៉ុណ្ណោះទស្សនិកជននឹងបានឃើញស្នាដៃថ្មីរបស់ ពូ ឃ្លាំង នៅក្នុងរឿងថ្មីមួយដែលមានចំណងជើងថា « មន្តស្នេហ៍ពូ គ្រឿន » ដែលត្រៀមនឹងដាក់បញ្ចាំងនៅរោងភាពយន្តនៅក្នុង ខែ មីនា ខាងមុខនេះហើយ ។ 

 


ក្នុងរឿងនេះផងដែរ ពូ ឃ្លាំង ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួអង្គប្រធានក្រុមហ៊ុនធំមួយ ដែលនេះជាបទពិសោធថ្មីមួយសម្រាប់លោក ក្រោយពីលោកបោះបង់អាជីពសម្តែងចោលអស់ជាច្រើនឆ្នាំ ។ 

 


ក្រៅពីទទួលការងារថ្មីៗជាបន្តបន្ទាប់ ពូ ឃ្លាំង ក៏ត្រៀមខ្លួនធ្វើជា BA ឱយក្រុមហ៊ុនធំមួយចំនួនផងដែរនៅក្នុងឆ្នាំ ២០២៣ នេះ ។ ពូ ឃ្លាំង បានបន្ថែមទៀតថា ឆ្នាំ ២០២៣ នេះជីវិតរបស់លោកគឺកាន់តែល្អប្រសើរឡើង លោកនឹងខិតខំពង្រឹងកេរ្តិ៍ឈ្មោះក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាឡើង បើទោះបីជាវ័យរបស់លោកចាស់ជាងមុនក្តី ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024