ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

លំអិតពីសមាសភាពគ្រូបង្វឹកថ្មីរបស់គិរីវង់សុខសែនជ័យ

២៥ មករា ២០២៣ | កីឡា

 

ថ្មីៗនេះ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ទើបតែប្រកាសពីការតែងតាំង លោក សាប៊ូន វិនតា ជាគ្រូបង្គោលរបស់ក្រុម ក្នុងការដឹកនាំក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ ចូលរួមប្រកួតប្រជែងពានរង្វាន់ក្នុងស្រុកនានា ។

 

ដោយឡែកនៅពេលនេះ យើងមកដឹងអំពីព័ត៌មានមួយចំនួន របស់គ្រូបង្វឹកវ័យ៣៣ឆ្នាំរូបនេះ បច្ចុប្បន្នកាន់សញ្ញាប័ត្រ AFC “A” License លោកធ្លាប់ធ្វើជា ជំនួយការគ្រូបង្គោលនៅមជ្ឍមណ្ឌលសាលាកីឡាបាល់ទាត់ជាតិបាទី និង ក្រុមជម្រើសជាតិយុវជន ក៏ដូចជាគ្រូជំនួយរបស់ក្រុមជំរើសជាតិកម្ពុជាឈុតធំផងដែរ ។ 

 

បន្ធែមលើនេះ លោកក៏ធ្លាប់ធ្វើជានាយកបច្ចេកទេសក្លិបបាល់ទាត់ដង្កោសែនជ័យកាលពីឆ្នាំ២០២១ និង ជានាយកអភិវឌ្ឍន៍យុវជនក្លិបបាល់ទាត់បឹងកេត កាលពីឆ្នាំ២០២២កន្លងទៅ ។

 

 

ចំពោះបទពិសោធន៍ចំណេះដឹងក្នុងផ្នែកកីឡាបាល់ទាត់ លោកធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលពី FIFA, AFC, FFC, LMA, Barca Innovation Hub, United Soccer Coaches ផងដែរ ។ 

 

 

ដូច្នេះសំរាប់រដូវកាលថ្មីនេះ លោកនឹងត្រូវដឹកនាំក្រុមគិរីវង់សុខសែនជ័យ ត្រៀមការប្រកួតក្នុងពានរង្វាន់សំខាន់ៗដូចជា Cambodian League Cup, Cambodian Premiere League, និង ពានរង្វាន់សម្តេចតេជោហ៊ុនសែន ៕

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024