ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

 យ៉ែម សំអូន បង្ហាញសមិទ្ធិផលធំៗដើមឆ្នាំថ្មី 

២៣ មករា ២០២៣ | កម្សាន្ដ

 

ដើមឆ្នាំ២០២៣នេះតារាចម្រៀង លោក យ៉ែម សំអូន កាន់តែជោគជ័យក្នុងអាជីពសិល្បៈ ក៏ដូចជាមុខរបររកស៊ីរបស់ខ្លួន ជាពិសេសក្នុងរដូវមង្គលការលោកបានចេញបទចម្រៀងថ្មីៗក៏ដូចជាការសម្តែងល្អជាច្រើន ដើម្បីទាក់ចិត្តភ្ញៀវកិត្តិយស ។ បើទោះបីជាមិនឡើងឆាកច្រៀងដូចមុនតែតារាចម្រៀងលោក យ៉ែម សំអូន នៅតែបន្តអាជីពចម្រៀងដូចមុនដដែល ដោយលោកបានងាកទៅច្រៀងក្នុងពិធីមង្គលការ និងពិធីជប់លៀងផ្សេងៗ។

 

 

ជាក់ស្តែងចាប់តាំងពីស្បើយជំងឺកូវីដ ១៩ មកលោកទទួលការងារធំៗជាបន្តបន្ទាប់ ជាពិសេសថ្មីៗនេះលោកបានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « មោទនភាពអង្គរ » ជាមួយនិងការសម្តែងដ៏ល្អគួរឱ្យចាប់អារម្មណ៍ ។ បទចម្រៀង « មោទនភាពអង្គរ » គឺជាស្នាដៃនិពន្ធរបស់កញ្ញា ទិត្យ សុធារ៉ា ហើយលោក យ៉ែម សំអូន លោក វណ្ណ ណារ៉ា និងកញ្ញា ចាន់ ឡៃវលក្ខណ៍ គឺជាអ្នកបទចម្រៀងក្នុងបទចម្រៀងមួយបទនេះ អ្នកទាំង ៣ ពិតជាច្រើនបានពិរោះខ្លាំងណាស់ រហូតទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។

 

 

លោក យ៉ែម សំអូន បានឱ្យដឹងថា ស្នាដៃថ្មីនេះលោកពិតជាពេញចិត្តខ្លាំងណាស់ ។ នេះមិនមែនជាលើកដំបូងនោះទេដែលតារាចម្រៀងរូបនេះ តែងតែផលិតបទចម្រៀងថ្មីៗ ដើម្បីអង្រួញអារម្មណ៍ទស្សនិកជន ជាក់ស្តែងកន្លងមកលោកធ្លាប់បានចំណាយថវិការផ្ទាល់ខ្លួនជាច្រើនដើម្បីធ្វើបទចម្រៀងថ្មីៗក៏ដូចជាថត MV ជាដើម ...  ក្នុងឆ្នាំ ២០២៣ នេះលោកក៏មានសមិទ្ធិផលថ្មីៗជាច្រើនផ្សេងទៀតត្រៀមនឹងចេញជាបន្តបន្ទាប់ ។

 

 

ពីមួយថ្ងៃទៅមួយថ្ងៃក្រុមតន្រ្តីសម័យលោក យ៉ែម សំអូន កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ លោកនឹងក្រុមការងារកាន់តែខំប្រឹងពង្រឹងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ។ ចំណែកតារាចម្រៀងនៅក្នុងក្រុមតន្រ្តីលោក យ៉ែម សំអូន ផងដែរគឺបានកើនឡើងជាលំដាប់ ហើយម្នាក់ៗបានខំប្រឹងបង្ហាញស្នាដៃថ្មីៗដើម្បីបង្កើនប្រជាប្រិយភាព ជាក់ស្តែងដូចជាកញ្ញា ចាន់ ឡៃវលក្ខណ៍ និង ទិត្យ សុធារី ជាដើម...អ្នកទាំងពីរមានទឹកដមសម្លេងល្អ និងមានអ្នកស្រឡាញ់គាំទ្រច្រើន ។

 


ស្របពេលដែលការងារកាន់តែតែជោគជ័យលោក យ៉ែម សំអូន ក៏បានបណ្តុះបណ្តាលកូនប្រុសរបស់ខ្លួនរឹងដៃរឹងជើង និងអាចជំនួសពេលដែលលោកជាប់រវល់ការងារផ្សេងៗ លោកប្រាប់ថា លោកពិតជាសប្បាយចិត្តណាស់ដែលកូនប្រុសរបស់លោកអាចជួយការងាររបស់លោកបានច្រើនជាងមុន ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024