ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រកឃើញជើងខ្លាំងពីការប្រកួតកីឡាអុកចត្រង្គពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣

២៤ ​វិច្ឆិកា ២០២២ | កីឡា

 

បន្ទាប់ពីបានធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ នៅអគាគណកម្មការជាតិអូឡាំពិកកម្ពុជា ទីបំផុតរកឃើញជើងខ្លាំងពីការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ហើយ ។  ក្នុងនោះកីឡាករ ម៉េង សិរីសម្បត្តិយ៉ាន និង សុខលាង  ជម្រើសជាតិ មកពីក្រសួងមហាផ្ទៃប្រកួត វិញ្ញាសារ ២នាក់ទល់២នាក់រយៈពេល៦០នាទី ដើណ្តើមបានមេដាយមាស ។ កីឡាករ ឆយ វីរ៉ា ជម្រើសជាតិ មកពីកំពង់ចាម ប្រកួត វិញ្ញាសា២នាក់ទល់២នាក់រយៈពេល៦០នាទី មេដាយប្រាក់ ។

 

 

កីឡាករ អេង សេងហៀក មេដាយមាសវិញ្ញាសារ ១ទល់១ រយៈពេល ៥នាទី មកពីក្រសួងមហាផ្ទៃ។កីឡាករ ប៊ិន គាសេង ជម្រើសជាតិ  មេដាយសំរឹទ្ធិ មកពីខេត្ត បាត់ដំបង វិញ្ញាសារ ១ទល់១ ។ កីឡាករ ប៊ូ ម៉ាលីកា ,នូ ចាន់ផានិត, ហួត សុភក្តិ មកពីក្រសួងមហាផ្ទៃ ជម្រើសជាតិ ប្រកួតវិញ្ញាសារ ៣នាក់ទល់៣ នាក់រយៈពេល៦០នាទី ទទួលបានមេដាយប្រាក់។កីឡាករ ទេស សារ៉ាវី ជម្រើសជាតិ  ប្រកួតលើវិញ្ញាសា ១ទល់់១ មកពីក្រសួងមហាផ្ទៃទទួលបានមេដាយសំរឹទ្ធិ។

 

 

បើតាមការបញ្ជាក់ពីឯកឧត្តម គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គបានមានប្រសាសន៍ថា ការប្រកួត កីឡា អុកចត្រង្គ ជ្រើសរើស ជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ នាពេលនេះ ពិត ជា មាន សារៈសំខាន់ ក្នុង ការ ពង្រឹង និង លើកស្ទួយ វិស័យ កីឡា អុកចត្រង្គ ដែល ជា កេរ្តិ៍មរតក ដូនតា ដែល បាន បន្សល់ ទុកឲ្យ  ដើម្បី ធ្វើការ អភិវឌ្ឍ វិស័យ កីឡា អុកចត្រង្គ នៅ ព្រះរាជាណាចក្រ កម្ពុជា ឲ្យ ទទួល បាន នូវ លទ្ធផល ល្អ ក្នុង ការប្រកួត ថ្នាក់ជាតិ ក៏ដូចជា លើ ឆាក អន្តរជាតិ នានា ។

 

 

ប្រធានសហព័ន្ធខាងលើបញ្ជាក់ទៀតថា ការប្រកួតនេះក៏ជាឱកាសផ្សព្វផ្សាយឱ្យយុវជននានាចូលរួមលេង ឬហ្វឹកហាត់កីឡាអុកចត្រង្គនេះ ក្នុងគោលដៅបង្កើន ធនធានកីឡាករឱ្យកាន់តែសម្បូរបែប ដើម្បីសម្រិតសម្រាំងបានគុណភាពអ្នកខ្លាំងពូកែ សម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាថ្ងៃអនាគត ជាពិសេសគឺគោលដៅបាញ់ឆ្ពោះ ទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

 

 

សូមជម្រាប់ផងដែលថា ការប្រកួតនេះមាន ស្ថាប័ន/ក្រសួង រាជធានី និងខេត្ត ចូលរួមចំនួន៦ មានដូចជាក្រសួងមហាផ្ទៃ .រាជធានីភ្នំពេញ. កំពត . ព្រះសីហនុ. កំពង់ចាម . បាត់ដំបង. មណ្ឌលគីរី។គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់ ៣៨ប្រភេទកីឡា ៣៥៦វិញ្ញាសា ហើយក៏មាន ៧ប្រភេទកីឡាប៉ារ៉ាឡាំពិក ៤៩វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣។ ព្រឹត្តិការណ៍នេះ នឹងធ្វើពិធីបើកជាផ្លូវការចាប់ពីថ្ងៃទី២១ គ្រោងបញ្ចប់នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024