ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ក្នុងការបង្កើត និងរក្សាសន្តិភាពដល់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក

២៤ ​វិច្ឆិកា ២០២២ | ព័ត៌មានជាតិ

 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅក្រុងសៀមរាប  បានចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបង្កើត និងកសាងសន្តិភាពជូនទៅដល់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក។

 

 

 

 

 

បើតាមសម្ដេចតេជោ ហ៊ុន សែន ធាតុផ្សំសំខាន់ ដើម្បីបង្កើត និងរក្សាសន្តិភាព ដែលប្រទេសកម្ពុជា បានអនុវត្តនាពេលកន្លងមកគឺការបន្តបើកទ្វារស្វាគមន៍ការចរចាការ ធានាសុវត្ថិភាព យុត្តិធម៌សុខុមាលភាព និងភាពម្ចាស់ការ។ ក្រៅពីចែករំលែកបទពិសោធន៍ក្នុងការបង្កើត និងថែរក្សាសន្តិភាព សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានអាស៊ាន នៅថ្ងៃដដែល ក៏បានបន្តបង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយពហុភាគីនិយម និងច្បាប់អន្តរជាតិនានាដែលជាគោលការណ៍គ្រឹះក្នុងការរក្សាបាននូវសន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។ 

លោក ហ៊ុន ឌីណូ រាយការណ៍ ....
 

 

 

 

រាយការណ៍៖ ហ៊ុន ឌីណូ  រូបភាព៖ សុខ ពិសិដ្ឋ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024