ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សិទ្ធី នីកា ប្រឹងពង្រឹងការងារសិល្បៈមុននឹងសម្រេចចិត្តយកកូនទី២ 

២៣ ​វិច្ឆិកា ២០២២ | កម្សាន្ដ


 តារាសម្តែងរូបស្រស់ សិទ្ធី នីកា ត្រៀមនឹងបង្ហាញវត្តមានជាមួយស្នាដៃថ្មីជាច្រើននៅដើមឆ្នាំ ២០២៣ខាងមុខ ដើម្បីវាយលុយទីផ្សារការងារសិល្បៈមិនឱ្យចាញ់មិត្តរួមជំនាន់ឡើយ ដូច្នេះហើយទើបសិទ្ធី នីកា មិនទាន់សម្រេចចិត្តយកកូនទី ២ ។ 

 


ថ្វីដ្បិតតែតារាសម្តែង សិទ្ធី នីកា មានស្វាមីនិងមានកូនរួចក្តី ប៉ុន្តែឱកាសការងារក្នុងវិស័យសិល្បៈនៅតែលេចធ្លោនិងមានបណ្តាក្រុមហ៊ុនជាច្រើនហៅថតជាបន្តបន្ទាប់ ហើយនៅឆ្នាំ ២០២៣ ខាងមុខ ។ អ្នកនាង ត្រៀមនឹងបង្ហាញស្នាដៃថ្មីមួយទៀតនៅទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « ហ្គេមជីវិត » មុននឹងនាងសម្រេចចិត្តយកកូនទី ២ ដើម្បីបង្កើនសមាជិននៅក្នុងគ្រួសារ ។  

 


នៅក្នុងរឿង « ហ្គេមជីវិត » សិទ្ធី នីកា ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួឯកស្រីដែលមានចរិតកាចឆ្នាស់ឆ្នើម ជាគូជាមួយបុរសសង្ហារ ប៊ឺរី ។ ជួបគ្នានៅក្នុងរឿង « ហ្គេមជីវិត » បានផ្លាស់ប្តូរចរិត សិទ្ធី នីកា ស្ទើរតែមួយរយដឺក្រេ សូម្បីតែរូបនាងផ្ទាល់ក៏សឹងតែមិនជឿថា ខ្លួនអាចនឹងសម្តែងបានល្អ សមចិត្តអ្នកដឹកនាំរឿងដែរ ។ 

 



តារាសម្តែង សិទ្ធី នីកា បានរៀបការអស់ជាច្រើនឆ្នាំថែមទាំងទទួលបានកូនប្រុសម្នាក់ជាចំណងដៃ ដែលពេលនេះកូនប្រុសរបស់នាងមានវ័យ ៣ ឆ្នាំហើយ ហើយក៏ជាពេលវេលាសមស្របដែលនាងត្រៀមខ្លួននឹងយកកូនទី ២ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារផងដែរ ពីព្រោះស្វាមីនាងចង់បានកូនច្រើន ។ តារាសម្តែង សិទ្ធី នីកា បានបញ្ជាក់ប្រាប់ថា នាងនិងស្វាមីក៏មានបំណងចង់យកកូនទី ២ ដែរ តែដោយសារតែរវល់ការងារច្រើនពេក ទើបនាងសម្រេចចិត្តមិនទាន់យកកូននៅក្នុងពេលនេះ ។

 

 

សិទ្ធី នីកា ជាតារាសម្តែងស្រីមួយរូបដែលមានសំណាងល្អ ដែលបានរៀបការមានស្វាមីស្រឡាញ់ថ្នាក់ថ្នម និងផ្តល់សិទ្ធគ្រប់យ៉ាង ជាក់ស្តែង ស្វាមី សិទ្ធី នីកា មិនដែលហាមឃាត់នាងឱ្យឈប់ពីវិស័យនេះទេ ផ្ទុយទៅវិញបែរជាជួយជំរុញនិងលើកទឹកចិត្តនាងឱ្យប្រលូកក្នុងវិស័យនេះ ទោះបីជា សិទ្ធី នីកា មិនប្របកបកាងារសិល្បៈ ឬ ការងារផ្សេងៗ ក៏ជីវិតនាងរស់នៅសុខស្រួលដែរ តែដោយសារមាននិស្ស័យនិងក្តីស្រឡាញ់ខាងអាជីពសិល្បៈ ទើបនាងបន្តការងារនេះរហូតមកដល់សព្វថ្ងៃនេះ ៕
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024