ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ផ្ទុះការគាំទ្រខ្លាំងក្រោយកីឡាករ ឡៅ ចន្រ្ទា ប៉ះ គង់ ចំរើន ក្នុងកម្មវិធី The Wall Song Cambodia កាលពីចុងសប្តាហ៍មុននេះ!

២១ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

 

ច្រើនសប្តាហ៍មកនេះ ធ្លាប់តែឃើញតារាចម្រៀងប៉ះតារាចម្រៀងដូចគ្នាតែ ដល់ពេលកីឡាករ ប៉ះតារាចម្រៀងវិញម្តង កាន់តែធ្វើឱ្យកក្រើកឆាក The Wall Song Cambodia ជាពិសេសការជួបគ្នារវាងកីឡាករប្រដាល់រូបសង្ហារ ឡៅ ចន្រ្ទា និងតារាចម្រៀង គង់ ចំរើន កាលពីចុងសប្តាហ៍នេះ កាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។

 

កីឡាករប្រដាល់ល្បីឈ្មោះ ឡៅ ចន្ទ្រា បានធ្វើឱ្យទស្សនិកជនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងកាលពីចុងសប្ដាហ៍មុននេះក្នុងកម្មវិធី The Wall Song Cambodia បន្ទាប់ពីលោកឡើងមកបកស្រាយចម្រៀងរួមគ្នាជាមួយតារាចម្រៀងលោក គង់ ចំរើន ក្នុងនាមជាតារាចម្រៀងក្រោយជញ្ជាំង។

 

ភាគច្រើនទស្សនិកជនស្គាល់ថាលោក ឡៅ ចន្រ្ទា គឺជាកីឡាករប្រដាល់ល្បីឈ្មោះនៅក្នុងវិស័យកីឡាប្រដាល់ និងបានឆ្លងកាត់ជីវិតលំបាកច្រើនរាប់មិនអស់ ។ប៉ុន្តែទស្សនិកជនតិចតួចណាស់ដែលបានដឹងថា កីឡកររូបនេះមានទឹកដមសម្លេងល្អ មិនចាញ់តារាចម្រៀងអាជីព។

 


ជាក់ស្តែងវត្តមានរបស់លោក ឡៅ ចន្រ្ទា ក្នុងកម្មវិធី The Wall Song  Cambodia  កាលពីចុងសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យកក្រើកឆាកតែម្តង រហូតមានអ្នកខ្លះគិតថា នេះមិនមែនជាសម្លេងពិតរបស់លោក ឡៅ ចន្រ្ទា ឡើយ ។ តែទោះជាយ៉ាងណា សម្លេងដែលទស្សនិកជនបានលឺនោះ ពិតជាសម្លេងរបស់លោក ឡៅ ចន្រ្ទា យ៉ាងពិតប្រាកដ ។ 

 


លោក ឡៅ ចន្រ្ទា បានលើកបទចម្រៀងដែលមានចំណងជើងថា « ជម្ងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា » ជាមួយលោក គង់ ចំរើន ដើម្បីបកស្រាយក្នុងកម្មវិធី  The Wall Song Cambodia របស់ទូរទស្សន៍ ភីអិនអិន ដោយតម្រូវឱ្យ គង់ ចំរើន ទស្សន៍ទាយថា ដៃគូដែលត្រូវច្រៀងជាមួយលោកជានរណា ? 

 


តារាចម្រៀងដែលត្រូវច្រៀងជាមួយលោក ឡៅ ចន្រ្ទា គឺជាតារាចម្រៀងអាជីពល្បីឈ្មោះមួយរូបដែលមានឈ្មោះថា គង់ ចំរើន ។ ជាលទ្ធផល គង់ ចំរើន បានទស្សន៍ទាយត្រូវដៃគូរបស់ខ្លួន បើទោះបីជាមានឈ្មោះជាកីឡាករប្រដាស់ក៏ដោយ  ។

 


នៅក្នុងសប្តាហ៍មុននេះ ការជួបគ្នារវាងកីឡាករប្រដាល់ ឡៅ ចន្រ្ទា និងតារាចម្រៀងអាជីព គង់ ចំរើន នៅលើឆាក The Wall Song Cambodia កក្រើកប៉ុហ្នឹងហើយ ចុះសប្តាហ៍ក្រោយនឹងមានអ្វីប្លែកជាបន្តទៀត ? ដូច្នេះកុំភ្លេរងចាំទស្សនាទាំងអស់គ្នា ថាតារាកិត្តិយសរូបណានឹងមកអង្រួញឆាក The Wall Song Cambodia នៅចុងសប្តាហ៍ខាងមុខ ? កម្មវិធី The Wall Song Cambodia មានផ្សាយជូនទស្សនិកជនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃ សៅរ៍វេលាម៉ោង ៨ យប់ ៕ 


 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024