ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
កម្មវិធីពានរង្វាន់ Governors Awards (ហ្គាវើនើ អឹវ៉ត) ដែលជាកម្មវិធីចែកពានរង្វាន់កិត្តិយសអូស្ការ បានប្រព្រឹត្តិទៅដោយមានការចូលរួមជាកិត្តិយសពីតារាហូលីវូដល្បីៗជាច្រើន។
ពានរង្វាន់កិត្តិយសអូស្ការ ត្រូវបានប្រគល់ជូនក្នុងអំឡុងកម្មវិធីពានរង្វាន់ Governors Awards (ហ្គាវើនើ អឹវ៉ត) ដោយក្នុងនោះតារាសម្ដែង Michael J. Fox (ម៉ាយឃើល ជេ ហ្វក់) បានទទួលពានរង្វាន់មនុស្សធម៌ Jean Hersholt (ហ្សន់ ហឺហ្សុល) សម្រាប់ការងាររបស់លោកដែលបង្ហាញពីផលប៉ះពាល់នៃជំងឺផាកឃីនសុន។
អ្នកនិពន្ធបទចម្រៀង Diane Warren (ដាយអេន វ៉ារ៉េន) ដែលជាម្ចាស់ស្នាដៃនៃបទចម្រៀង "If I Could Turn Back Time" (អីហ្វ អាយ ឃូត ធើន ប៊េក ថាម) និង "I Don't Want to Miss a Thing" (អាយ ដន វ័ន ធូ មីស អឹ សីង) ទទួលពានរង្វាន់កិត្តិយសអូស្ការ ខណៈដែលមិនធ្លាប់ទទួលបានពានរង្វាន់អូស្ការសូម្បីម្ដងពីការឈរឈ្មោះប្រកួតប្រជែងយកពានចំនួន១៣លើក។
អ្នកដឹកនាំរឿងជនជាតិអូស្ត្រាលី Peter Weir (ភីតធើ វៀ) ក៏ទទួលបានពានរង្វាន់កិត្តិយសអូស្ការផងដែរ សម្រាប់ការងាររបស់លោកលើខ្សែភាពយន្តដូចជា 'Green Card' (ហ្គ្រីន ខាត) 'Witness' (វីតណេស) និង 'Gallipoli' (ហ្គលីប៊ូលី) ជាដើម។
ចុងក្រោយក្នុងចំណោមអ្នកទទួលពានកិត្តិយសទាំងបួនគឺលោកស្រី Euzhan Palcy (អ៊ូសាន ផាលស៊ី) ដែលបានបង្កើតភាពចម្រុះជាតិសាសន៍ក្នុងឧស្សាហកម្មនេះភាពយន្ត និងជាស្ត្រីស្បែកខ្មៅដំបូងគេដែលដឹកនាំរឿងហូលីវូដ។
ភ្ញៀវកិត្តិយសមួយចំនួនដែលបានចូលរួមក្នុងពិធីនេះរួមមានតារាសម្ដែងអូស្ត្រាលី Cate Blanchett (ខេត ប្លេនឆេត), តារាសម្ដែងអង់គ្លេស Margot Robbie (ម៉ាហ្គត រ៉បប៊ី) និងតារាសម្ដែង Robert Downey Jr. (រ៉ូបឺត ដោនី ជូនៀ) ជាដើម៕
ប្រែសម្រួល៖ វ៉ាន់ថន