ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

Jaden Smith ចូលរួមកម្មវិធីរបស់ Louis Vuitton បិទឆាកសប្ដាហ៍ម៉ូដក្រុងប៉ារីស

០៦ តុលា ២០២២ | កម្សាន្ដ


 

បុគ្គលល្បីៗជាច្រើនបានចូលរួមការបង្ហាញម៉ូដសម្លៀកបំពាក់ថ្មីៗរបស់ម៉ាក Louis Vuitton (ឡូអីស វីតុន) ដែលបានធ្វើឡើងនៅថ្ងៃចុងក្រោយនៃកម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីស។ 

 

 


ម៉ាកសម្លៀកបំពាក់ល្បីរបស់បារាំង Louis Vuitton (ឡូអីស វីតុន) បានបង្ហាញចេញឈុតថ្មីៗបែបអនាគត នៅថ្ងៃចុងក្រោយនៃកម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីស ដោយការបង្ហាញម៉ូដបានធ្វើឡើងនៅឯសារមន្ទីរ Louvre (ឡ៊ូវ) ជាទីតាំងប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយរបស់ទីក្រុងប៉ារីស។

 

 

 

ការបង្ហាញម៉ូដរបស់ម៉ាក Louis Vuitton (ឡូអីស វីតុន) មានការចូលរួមពីសំណាក់បុគ្គលល្បីៗជាច្រើនរួមមានតារាសម្ដែងអាមេរិក Jaden Smith (ចេដេន ស្មីត), តារាចម្រៀងអាមេរិក Janet Jackson (ចេនិត ជេកស៊ុន) រួមទាំងព្រះនាង Charlene (ឆាឡេន) នៃប្រទេសម៉ូណាកូថែមទៀតផង។

 

 


ឈុតសម្លៀកបំពាក់ថ្មីសម្រាប់រដូវរំហើយ និងរដូវក្ដៅឆ្នាំ២០២៣ គឺជាស្នាដៃរបស់អ្នកច្នៃម៉ូដឈ្មោះ Nicolas Ghesquiere (នីកូឡាស ហ្គេសស្គីអ៊ែ) ដែលជាអ្នកចាត់ការសិល្បៈសម្រាប់ឈុតសម្លៀកបំពាក់នារីប្រចាំឲ្យម៉ាក Louis Vuitton (ឡូអីស វីតុន) ផ្ទាល់។

 

 

 

ក្រៅពីការបង្ហាញម៉ូដសម្លៀកបំពាក់របស់ម៉ាក  Louis Vuitton (ឡូអីស វីតុន) នៅថ្ងៃចុងក្រោយនៃកម្មវិធីបង្ហាញម៉ូដក្រុងប៉ារីសនេះ ក៏មានការបង្ហាញចេញឈុតសម្លៀកបំពាក់ពីម៉ាកល្បីៗដទៃទៀតមានដូចជាម៉ាក Chanel (ឆានែល), ម៉ាក MOSSI (ម៉ូស៊ី) និងម៉ាក Calvin Luo (ខាលវីន លូ) ជាដើម៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024