ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥

លោកFerdinand Marcos Jr ថា ហ្វីលីពីនប្រហែលត្រូវការងាកទៅរកការទិញថាមពលប្រេងពីប្រទេសរុស្ស៊ី

លោក Ferdinand Marcos Jr  ប្រធានាធិបតីហ្វីលីពីននៅថ្ងៃពុធ(៥តុលា) បានលើកឡើងថា ប្រទេសហ្វីលីពីន ប្រហែលត្រូវការងាកទៅរកប្រទេសរុស្ស៊ី ដើម្បី បំពេញតម្រូវការថាមពលប្រេងដែលប្រទេសរបស់ខ្លួនត្រូវការជាចាំបាច់។

 

ការលើកឡើងរបស់លោកMarcos ធ្វើឡើងនៅចំពេលតម្លៃថាមពលសាកល កើនឡើងដោយសារសម្ពាធពី បណ្តាប្រទេសលោកខាងលិចទៅលើប្រទេស រុស្ស៊ីក្រោយរុស្ស៊ីលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន។

 

 

 

 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Marcos ដែលជាប្រធានាធិបតីហ្វីលីពីន និងជារដ្ឋមន្ត្រីក្រសួងកសិកម្មផង បានលើកឡើងថា​ ប្រទេសហ្វីលីពីន ប្រហែលត្រូវការកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ី សម្រាប់ការផ្គត់ផ្គង់ជីកសិកម្ម។

 

លោក Marcos លើកឡើងយ៉ាងដូច្នេះ «យើង ត្រូវមានការយល់ឃើញតុល្យភាពពីព្រោះការពិតនៃបញ្ហា យើងប្រហែលត្រូវការរុស្ស៊ីទៅលើផ្នែកថាមពលប្រេង និងជីកសិកម្ម»។

 

 

 

 

 

លោក Ferdinand Marcos Jr  ប្រធានាធិបតីហ្វីលីពីន ក៏បានលើកឡើងផងដែលថា លោកចង់ឱ្យប្រទេសហ្វីលីពីនដើរតួនាទីសំខាន់ក្នុងការ ជម្រុញឱ្យមាន សន្តិភាពក្នុងតំបន់ ចំពេលមានបញ្ហាបង្កឡើងពីប្រទេសកូរ៉េខាងជើង និងភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025