ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចិន,រុស្ស៊ីមិនយល់ស្របនិងអាមេរិកករណីបើកកិច្ចប្រជុំអង្គការសហប្រជាជាតិលើបញ្ហាកូរ៉េខាងជើង

សហរដ្ឋអាមេរិក បានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួបប្រជុំលើបញ្ហាប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធ(៥តុលា)។ សំណើរពីសហរដ្ឋអាមេរិក បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីល រំលងប្រទេសជប៉ុន។ ប៉ុន្តែប្រទេសចិន និងប្រទេសរុស្ស៊ីប្រឆាំងនឹងការពិភាក្សាជាសាធារណៈរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស។

 

 

 

 

ប្រទេសនុយក្លេអ៊ែរកូរ៉េខាងជើង នៅថ្ងៃអង្គារបានបាញ់តេស្តមីស៊ីលបលីស្ទីកបានឆ្ងាយជាងពេលធ្លាប់បាញ់តេស្តសាកល្បងនាពេលកន្លងៗមក រហូតដល់រំលង ប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំដែលប្រទេសកូរ៉េខាងជើងបាញ់រំលងប្រទេសជប៉ុន។

 

«យើងត្រូវកំណត់សមត្ថភាពរបស់ប្រទេសកូរ៉េខាងជើង ក្នុងការបន្តអភិវឌ្ឍន៍មីស៊ីលបលីស្ទីក និងអាវុធប្រល័យលោកខុសច្បាប់»។នេះជាការលើកឡើងរបស់លោកស្រីLinda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជជាតិ សរសេរនៅលើបណ្តាញសង្គមអនឡាញធ្វីតធ័រ បន្ទាប់ពីលោកស្រី ស្នើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាសាធារណៈ។

 

ប្រទេសអង់គ្លេស បារាំង អាល់បានី ន័រវេស និងប្រទេសអៀរឡង់ គាំទ្រសំណើរបស់សហរដ្ឋអាមេរិក។

 

 

 

 

ប៉ុន្តែប្រទេសចិន និងប្រទេសរុស្ស៊ី បានប្រាប់ទៅក្រុមប្រឹក្សាអង្គការសហប្រជាតិថា ពួកគេ ប្រឆាំងនឹងកិច្ចប្រជុំសាធារណៈ ដោយលើកជាហេតុផលថា ប្រតិកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែជាការបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។

 

នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ថាតើ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងប្រជុំជាសាធារណៈ ឬប្រជុំបិទទ្វារនៅថ្ងៃពុធ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024