ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

គល់ សុក្រសូលីតា តំណាងកម្ពុជាទៅប្រកួតកម្មវិធី Face of Asia 2022 នៅកូរ៉េ

០៤ តុលា ២០២២ | កម្សាន្ដ

 

 

កញ្ញា គល់ សុក្រសូលីតា ជយលាភីតែម្នាក់ក្នុងកម្មវិធី Face of Cambodia 2022 នឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Face of Asia 2022 នៅកូរ៉េ នាពេលឆាប់នេះ។ ក្នុងនោះ កញ្ញាថាខ្លួនមានក្តីរំពឹងខ្ពស់ ដោយសារបានសិក្សាស្រាវជ្រាវ និងមានបទពិសោធន៍ជោគជាំក្នុងវិស័យហ្វេសសិននៅកម្ពុជា។

 


តារាម៉ូដែលសម្បុរស្រអែមស្រស់ កញ្ញា គល់ សុក្រសូលីតា តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Face of Asia 2022 នៅប្រទេសកូរ៉េ ដោយកញ្ញាត្រៀមចាកចេញពី កម្ពុជាទៅ កូរ៉េនាយប់នេះ។

 


តារាម៉ូដែលអាជីពរូបនេះលើកឡើងថា កញ្ញាបានត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ។ ដោយសារកម្មវិធីនេះមិនមានវគ្គសំនួរចម្លើយ ដូច្នេះកញ្ញាមិនសិក្សាលម្អិតពីការឆ្លើយសំនួរនោះទេ ប៉ុន្តែនាងបានសិក្សាស្រាវជ្រាវយ៉ាងលម្អិតពីកម្មវិធី និងអ្វីដែលកម្មវីធីគេចង់បាន។ 

 


ជាក់ស្តែង កម្មវិធីនេះគេផ្តោតខ្លាំងលើហ្វេសសិន និងម៉ូដែល ហេតុនេះកញ្ញាត្រៀមបង្ហាញសមត្ថភាពដើរបង្ហាញម៉ូដ និងការថតរូបជាដើម ពិសេស ឈុតតំណាងជាតិដល់ទៅ៣ ដើម្បីបង្ហាញលើវេទិកាអន្តរជាតិ។

 


សូលីតា គ្មានក្តីបារម្មណ៍ចំពោះការចេញទៅប្រកួតតែម្នាក់ឯងនោះទេ មានតែសប្បាយចិត្តដែលមានឱកាសបានតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ។ ម៉្យាង ដោយសារបានស្រាវជ្រាវច្រើនពីកម្មវិធី គួបផ្សំបទពិសោធន៍លើវិស័យហ្វេសសិន និងការត្រៀមខ្លួនជាស្រេចផងនោះ ធ្វើឱ្យនាងមានជំនឿចិត្តកាន់តែខ្លាំងឡើង។

 

 

សូមជម្រាបថា ការប្រកួត Face of Asia 2022 មាន៥០បេក្ខភាព មកពីប្រទេសចំនួន៣០ចូលរួមប្រកួត។ ក្នុងនោះបេក្ខភាពតំណាងកម្ពុជាមានតែម្នាក់គត់។ តាមការបញ្ជាក់ឱ្យដឹង កញ្ញា គល់ សុក្រសូលីតា គ្រោងចាកចេញពីកម្ពុជាទៅប្រទេសកូរ៉េ ដើម្បីចូលរួមប្រកួតកម្មវិធី Face of Asia 2022 ក្នុងពេលឆាប់ៗនេះ អាចជាយប់នេះឬយប់ស្អែក ទៅតាមភាពជាក់ស្តែង។កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់កញ្ញា គល់ សុក្រសូលីតា ក្នុងកម្មវិធី Face of Asia 2022 ដើម្បីជាកម្លាំងចិត្តដ៏រឹងមាំសម្រាប់បេក្ខភាពតំណាងកម្ពុជា៕

 

 

 

 អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Facebook page @Kol Soksolita 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024