ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បាតុកម្មនៅចក្រភពអង់គ្លេសប្រឆាំងនិងថ្លៃថាមពលខ្ពស់និងការចំណាយខ្ពស់លើថ្លៃជីវភាព

ពលរដ្ឋរស់នៅចក្រភពអង់គ្លេសរាប់ពាន់នាក់ធ្វើបាតុកម្មនៅតាមបណ្តាទីក្រុងជាច្រើននៅថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងថ្លៃថាមពលឡើងថ្លៃខ្លាំង និងការចំណាយខ្ពស់លើថ្លៃជីវភាពប្រចាំថ្ងៃ។

 

ការប្រមូលផ្តុំបាតុកម្មតវ៉ាដែលរៀបចំឡើងដោយសហជីពកម្មករបានធ្វើឡើងនៅតាមបណ្តាទីក្រុងធំៗជាច្រើនដូចជាទីក្រុង  London, ទីក្រុង Birmingham, ទីក្រុង Manchester និងទីក្រុងLiverpool។

 

 

 

 

នៅទីក្រុងLondon បាតុកររាប់រយនាក់ប្រមូលផ្តុំនៅទីលាន King's Cross កាន់បដាសរសេរថា «គ្រប់គ្រាន់គឺគ្រប់គ្រាន់», «បង្កកតម្លៃ មិនមែនមនុស្ស» ។ពួកគេធ្វើដូច្នេះដើម្បីបង្ហាញពីការមិនពេញចិត្តដែលពួកគេមាននិងទាមទារចំណាត់ការពីរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាសម្ពាធតម្លៃទំនិញនេះ។

 

បាតុករម្នាក់បានរៀបរាប់ឡើងយ៉ាងដូច្នេះ «វិក័យប័ត្រលើការប្រើប្រាស់ថាមពលរបស់ខ្ញុំ មានហ្គាស និងអគ្គីសនី នៅមុនខែមេសាឆ្នាំមុន អស់ត្រឹម តែ៩៧ផោនក្នុងមួយខែ ហើយឥឡូវគឺ២៣៣ផោនក្នុងមួយខែ។ការចំណាយនេះ ពិតជាច្រើនខ្លាំងណាស់»។

 

បាតុករម្នាក់ទៀតលើកឡើងថា«ទំនិញគ្រប់យ៉ាងគឺឡើងថ្លៃ។ ហើយប្រាក់ចំណូលរបស់ខ្ញុំមិនកើនឡើងទេ»។

 

 

 

 

 

ទោះជាលោកស្រី Liz Truss នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអង់គ្លេសដែលទើបឡើងកាន់តំណែងបានដាក់ចេញផែនការថ្មីជួយដល់បណ្តាគ្រួសារនិងអាជីវករបន្ធួរបន្ថយលើថ្លៃចំណាយខ្ពស់ផ្នែកថាមពលក៏ដោយ ក៏អ្នកជំនាញលើកឡើងថា ការជួយនេះប្រហែលមិនគ្រប់គ្រាន់សម្រាប់ការជួយទៅដល់ជនងាយរងគ្រោះឡើយ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024