ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិប្រទេសចិននៅថ្ងៃព្រហស្បតិ៍(២៥មេសា)បានដាក់ចេញការព្រមានកម្រិតទី២ ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅGuangdong ខេត្តភាគខាងត្បូងប្រទេសចិន ជាបន្តទៀត។
ទីភ្នាក់ងារខាងលើបន្តឱ្យដឹងថា ភ្លៀងធ្លាក់ក្នុងបរិមាណ៣០មីលីម៉ែត្រ នឹងកើតមាននៅតំបន់ដែលបានរងគ្រោះទឹកជំនន់រួចទៅហើយកាលពីថ្ងៃព្រហស្បតិ៍(១៨មេសា) កន្លងទៅ។
ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅទូទាំងតំបន់ភាគខាងត្បូង និងភាគនិរតីប្រទេសបន្តដល់ថ្ងៃសុក្រ។
ស្ថានភាពទឹកជំនន់នាពេលបច្ចុប្បន្ននៅប្រទេសចិន នាំឱ្យមានការបារម្ភអំពីកិច្ចការពារប្រឆាំងនឹងទឹកជំនន់ដ៏លិចលង់។
អត្ថបទ៖ណាវ័ន្ត