ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ខេត្តក្រុងមួយចំនួនរបស់កម្ពុជា នៅបន្តប្រឈមនឹងជំនន់ទឹកភ្លៀងនៅឡើយ គ្រាដែលអាជ្ញាធររាជរដ្ឋាភិបាល ក៏កំពុងបង្កើនការយកចិត្តទុកដាក់ ជួយពលរដ្ឋរងគ្រោះ

០១ តុលា ២០២២ | ព័ត៌មានជាតិ

 

ខេត្តក្រុងមួយចំនួន ក្នុងចំណោម ១៩ខេត្ត ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញានេះ នៅតែបន្តប្រឈមនឹងជំនន់ទឹកភ្លៀង នៅឡើយមិន ទាន់វិលទៅរកភាពប្រក្រតីទេ ពិសេសនៅស្រុកស្ទោង ក្នុងខេត្តកំពង់ធំ។ ទន្ទឹមនឹងបញ្ហាប្រឈម ដែលកើតចេញពីជំនន់ទឹកភ្លៀង ដែលបង្កការលំបាកដល់ពលរដ្ឋ មានដូចជា លិចផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ លិចផលដំណាំ និងប៉ះពាល់ដល់សត្វពាហនៈ អាជ្ញាធររាជរដ្ឋាភិបាល ក៏មិនបានព្រងើយកន្តើយដែរ ដោយបានបង្កើនការយកចិត្តទុកដាក់ ជួយពលរដ្ឋ ដោយមានទំាងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការជម្លៀសពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ជាដើម។
 

 

 

 

 

 

 

រាយការណ៍៖ ហ៊ុន ឌីណូ    រូបភាព៖ សុខ ពិសិដ្ឋ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024