ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
អ្នកទស្សនារឿង « លោកគ្រូប្រពន្ធល្អ » បានលាន់មាត់់សរសើរពីស្នាដៃសម្តែងរបស់លោក ព្រហ្មម៉ាញ គ្រប់ៗគ្នា បន្ទាប់ពីបានចូលរួមទស្សនារឿងនេះជាលើកដំបូង ។ ថ្វីដ្បិតតែរឿង « លោកគ្រូប្រពន្ធល្អ » មិនទាន់ដាក់បញ្ចាំងជាផ្លូវការក្តី ប៉ុន្តែខាងម្ចាស់ផលិតកម្មបានរៀបចំកម្មវិធី Surprise Fan កាលពីថ្ងៃទី ២៩ ខែ កញ្ញា ម្សិលនេះ ដោយបានអញ្ជើញអ្នកគាំទ្រប្រមាណជាង ២០០ នាក់ចូលទស្សនារឿងនេះដំបូងគេ ជាលទ្ធផលទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់អ្នកចូលរួម ជាពិសេសម្នាក់ៗបានសរសើរពីស្នាដៃសម្តែងរបស់លោក ព្រហ្មម៉ាញ គ្រប់ៗគ្នា ។
រឿង « លោកគ្រូប្រន្ធល្អ » ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបដូចជាលោក ព្រហ្ម ម៉ាញ , លោក ទេព រិនដារ៉ូ , អ្នកនាង គ្រត និងតារាវ័យក្មេងជាច្រើនរូបទៀត។ ប៉ុន្តែវត្តមានរបស់អ្នកអាយ៉ៃល្បីឈ្មោះរូបនេះ បានធ្វើឱ្យអ្នកទស្សនាជាច្រើនចាប់អារម្មណ៍ ជាក់ស្តែងគ្រាន់តែទស្សនាត្រេល័ររឿងនេះ ធ្វើឱ្យអ្នកគាំទ្រទន្ទឹងរងចាំមើលគ្រប់ៗគ្នា ។
ជួបជាមួយអ្នកគាំទ្រនៅក្នុងថ្ងៃ Surprise Fan រឿង « លោកគ្រូប្រពន្ធល្អ » នៅផ្សារទំនើប អេអន ២ កាលពីម្សិលមិញនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញនូវអារម្មណ៍រីករាយបន្ទាប់ពីទស្សនារឿង « លោកគ្រូប្រពន្ធល្អ » រួច ហើយម្នាក់ៗបានសរសើរពីស្នាដៃសម្តែងរបស់លោក ព្រហ្ម ម៉ាញ ។
« សម្លេងកញ្ញា ហ៊ុយ លាង អ្នកគាំទ្ររឿង « លោកគ្រូប្រពន្ធល្អ »
« សម្លេងយុវជន បញ្ញា អ្នកគាំទ្ររឿង « លោកគ្រូប្រពន្ធល្អ »
« លោក ភ័ក្រ្ត អ្នកគាំទ្ររឿង « លោកគ្រូប្រពន្ធល្អ »
« លោកគ្រូ ប្រពន្ធល្អ » គឺជាភាពយន្តថ្មីមួយដែលមានការចូលរួមសហការរវាង ២ ផលិតកម្មចូលគ្នា គឺផលិតកម្ម ដើមត្នោត របស់លោក ឆាយ បូរ៉ា និងផលិតកម្ម កងចក្រ ។ ប្រសិនបើទស្សនិនជនចង់ដឹងច្បាស់ថា លោក ព្រហ្ម ម៉ាញ សម្តែងក្នុងរឿងនេះល្អយ៉ាងណានោះកុំភ្លេចទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ០៥ ខែ តុលា ខាងមុខនេះ ។
នៅថ្ងៃទី ០៣ ខែ តុលា ខាងមុខនេះខាងផលិតកម្ម កងចក្រ ក៏ត្រៀមនឹងរៀបចំពិធីសម្ពោធដំណើរការរឿង « លោកគ្រូ ប្រពន្ធល្អ » ជាផ្លូវការផងដែរ ដោយត្រៀមអញ្ជើញសិល្បករជាច្រើនចូលរួមអបអរសាទរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា