ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោក Ebrahim Raisi ប្រធានាធិបតីអ៊ឺរ៉ង់ បាននិយាយទាមទារឱ្យមានការធានាថាសហរដ្ឋអាមេរិក នឹងមិនបោះបង់កិច្ច ព្រមព្រៀងនុយក្លេអ៊ែរផ្សេងៗ ហើយបានហៅថាជាបទដ្ឋានទ្វេរ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ក្រោយកើតមានករណីស្ត្រីអ៊ឺរ៉ង់ម្នាក់ស្លាប់ក្នុងកន្លែងឃុំខ្លួនរបស់ ប៉ូលីសដែលនាំអោយកើតមានបាតុកម្មនៅទូទាំងប្រទេសអ៊ឺរ៉ង់នោះ។
លោក Raisi ក៏បាននិយាយផងដែរថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ចង់ឱ្យលោក Donald Trump អតីតប្រធានាធិបតីអាមេរិក ប្រឈមមុខនឹងកាត់ទោសពាក់ព័ន្ធ នឹងករណីឃាតកម្មឆ្នាំ២០២០ លើ លោកQassem Soleimani មន្ត្រីយោធាដ៏សំខាន់របស់ប្រទេសអ៊ឺរ៉ង់ ដែលស្លាប់ក្នុងករណីវាយប្រហារដោយដ្រូនអាមេរិកនៅ ប្រទេសអ៊ឺរ៉ាក់។
លោក Raisi ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ចង់អោយមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ។
នៅឆ្នាំ២០១៨ លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចប្រទេសអ៊ឺរ៉ង់។
ប្រែសម្រួល៖ណាវ័ន្ត