ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មិននឹកស្មាន ហ៊ុន ហ្គេចឡាង ជាកូនស្រីអតីតបវរកញ្ញាទសវត្សរ៍៩០រូបនេះសោះ!

២២ កញ្ញា ២០២២ | កម្សាន្ដ

 

ព្រោះជាកូនស្រីអតីតបវរកញ្ញាសាប៊ូលុច្ស Top 12 ជំនាន់ចុងទសវត្សឆ្នាំ៩០ បែបនិងសោះ ទើបកញ្ញា ហ៊ុន ហ្គេចឡាង មានសមត្ថភាពខ្ពស់ វិវត្តន៍ខ្លួនឯងពីបេក្ខភាពគ្មានចំណាត់ថ្នាក់មកជា 4th Runner Up Miss universe Cambodia 2022។


ជឿជាក់ថា អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ពិតជាស្គាល់ស្រីស្អាត ហ៊ុន ហ្គេចឡាង ព្រោះនាងបានសាងភាពភ្ញាក់ផ្អើលហួសការស្មាន ដោយបានវិវត្តន៍សមត្ថភាព ភាពក្លាហាន ពីអតីតបេក្ខភាព Miss Universe Cambodia 2021 ដែលមិនជាប់ចំណាត់ថ្នាក់អ្វីសោះ មកជា 4th Runner Up Miss universe Cambodia 2022។

 

ផ្តល់កិច្ចសម្ភាសន៍ជាមួយភីអិនអិនកាលពីពេលថ្មីៗ តារាស្រីសាច់សខ្ចីដូចបណ្តូលចេកនេះថា វិស័យបវរកញ្ញាជាអ្វីដែលនាងស្រលាញ់ចូលចិត្តតាំងពីក្មេងមកម៉្លេះ ព្រោះអ្នកម្តាយរបស់នាងក៏ជាអតីតបវរកញ្ញាសាប៊ូលុច្ស កាលពីអំឡុងឆ្នាំ ១៩៩៦-១៩៩៧ ដូច្នេះ ទើបសម្រេចចិត្តហក់ចូលវិស័យនេះដើម្បីតាមរកក្តីស្រម៉ៃរបស់ខ្លួនឯង។ 

 

 

ស្អាតចង្កេះអង្ក្រងនេះបន្តថា ក្រុមគ្រួសារនាងគាំទ្រឱ្យនាងចូលប្រកួតបវរកញ្ញាយ៉ាងពេញទឹហឹង ជាពិសេសគឺអ្នកម្តាយ ដោយសារតែគាត់ក៏ធ្លាប់ជាបវរកញ្ញាម្នាក់ដែរ ថែមទាំងជាប់បានដល់ចំណាត់ថា្នក់ Top 12 ទៀតផង។

 

 

ថ្វីដ្បិតអ្នកម្តាយជាអតីតបវរកញ្ញាម្នាក់ក៏ពិតមែន តែ ហ្គេចឡាង ចូលមកប្រកួត Miss universe Cambodia ដោយសមត្ថភាពខ្លួនឯង ជាក់ស្តែង កាលពីឆ្នាំមុននាងធ្វើមិនបានល្អនោះទេ ព្រោះមិនបានត្រៀមខ្លួន ពោលគឺចូលមកប្រកួតទាំងមិនដឹងពីវត្តុបំណង និងគោលបំណងរបស់កម្មវិធីអ្វីឡើយ សូម្បីការដើរក៏មិនចេះដែរ។ តែព្រោះចិត្តស្រលាញ់ ទើបនាងហ៊ានពុះពារដើរចូលវិស័យនេះ រហូតទទួលបានជោគជ័យក្នុងឆ្នាំនេះ។

 

 

4th Runner Up Miss universe Cambodia 2022 លើកឡើកថា ចំណែកមួយនៃភាពជោគជ័យក្នុងឆ្នាំនេះ គឺទទួលបានពីអ្នកម្តាយ ព្រោះគាត់តែងតែផ្តាំឱ្យនាងយកចិត្តទុកដាក់រឿងភាសា និងរឿងចំណេះដឹងទូទៅជារឿងសំខាន់។ សព្វថ្ងៃនាងអាចប្រើប្រាស់បាន៣ភាសា គឺភាសាខ្មែរ ចិន និងអង់គ្លេស។

 

 

ចាប់តាំងពីក្លាយជាលំដាប់រងទី៤ បវរកញ្ញាចក្រវាឡកម្ពុជា ហ្គេចឡាង កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ ជាមួយស្ទីល៍តុបតែងខ្លួនបែបយុវវ័យសម័យថ្មី។ ជារឿយៗ នាងរមែងស្លៀករ៉ូបរឹបរាងវាលខ្នង ឬអាវវាលខ្នងជាដើម បង្ហាញឱ្យឃើញសម្រស់ផែនខ្នងរលោងស្រិល និងរូបរាងស្លីមស្រឡូនយ៉ាងច្បាស់ៗ ហើយបើពេលនាងស្លៀកឈុតប៊ីគីនីហែលទឹកវិញនោះ គឺរឹតតែទាក់ទាញខ្លាំង៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Facebook

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024