ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ពេជ្រ វត្តីសារ៉ាវឌ្ឍី រំពឹងដណ្តើមបានមកុដ Miss Grand Cambodia 2022 ក្រោមហេតុផលទាំងនេះ

១០ សីហា ២០២២ | កម្សាន្ដ

 

ស្រីស្អាតរាងខ្ពស់ស្រឡះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាព Miss Grand ព្រះសីហនុ ឱ្យ PNN ដឹងថា នាងរំពឹង ១០០% លើការដណ្តើមយកមកុដ Miss Grand Cambodia 2022 ដោយសារតែហេតុផល និងកត្តាជាច្រើន។

 


កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខភាពជាច្រើនរូបទៀតក្នុងកម្មវិធី Miss Grand Cambodia 2022 ក្នុងនាមជា Miss Grand តំណាងខេត្ត ព្រះសីហនុ។

 


ប្រាប់ឱ្យ PNN ដឹងកាលពីពេលថ្មីៗ ស្រីស្អាតរូបនេះថា សម្រាប់ការប្រកួត Miss Grand Cambodia 2022 នាងរំពឹងដណ្តើមបានមកុដ ១០០% ព្រោះឆ្នាំនេះនាងមកទាំងព្រមសម្រាប់ការប្រកួតនេះ។

 

 

ជាពិសេស នាងបានចំណាយពេល១ខែ រៀនដើរម៉ូដ និងរៀនពីការរៀបឬកពារជាបវរកញ្ញានៅប្រទេសថៃ កញ្ញា Parapadsorn Vorrasirinda, Miss Grand Thailand 2014។

 


សម្រាប់ការប្រកួត Miss Grand Cambodia 2022 អតីតម្ចាស់ជយលាភីរងលំដាប់ទីមួយកម្មវិធី Miss Cambodia 2020 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជ្រើសរើសមតិតស៊ូ «ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាលើកុមារ និងស្រី្តនៅប្រទេសកម្ពុជា» ដែលការជ្រើសយលប្រធានបទនេះទៅបង្ហាញលើវេទិកាអន្តរជាតិ គឺដោយសារតែត្រូវនាងមានបទពិសោធន៍ធ្លាប់ជួបចូលរួមកម្មវិធីសប្បុរសធម៌ផ្សេងៗ និងធ្លាប់បានជួបផ្ទាល់ជាមូយជនរងគ្រោះទាំងនោះ ហើយគិតថាជនរងគ្រោះទាំងនោះត្រូវការមនុស្សម្នាក់ដើម្បីតំណាង និងជាសម្លេងដើម្បីជួយពួកគេ។

 


គួររលឹកផងដែរ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាអតីតម្ចាស់ជយលាភីរងលំដាប់ទីមួយកម្មវិធី Miss Cambodia 2020 ដែលបច្ចុប្បន្ននាងកំពុងជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពទាំង៣៥រូប ដែលត្រៀមដណ្តើមយកកមុដ MGC 2022 នៅចុងខែសីហានេះ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024