ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីជួបជាមួយសមភាគីវៀតណាមនៅទីក្រុងហាណូយ

០៦ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅថ្ងៃពុធ(៦កក្កដា) បានជួបជាមួយសមភាគីវៀតណាមគឺលោក Bui Thanh Son ហើយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានអំពាវនាវអោយគ្រប់ភាគីទាំងអស់នៅក្នុងពិភពលោកបង្កើតកិច្ចខិតខំប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិ ខណៈដែលពិភពលោកស្ថិតក្នុងលក្ខណៈស្មុគស្មាញ។

 

 

 

 

លោក Lavrov  ថ្លែងសារតាមរយៈអ្នកបកប្រែនៅក្នុងកិច្ចប្រជុំជាមួយលោក Son  នៅទីក្រុងហាណូយ។

 

ការអត្ថាធិប្បាយខាងលើរបស់លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានកើតឡើងខណៈប្រទេសរុស្ស៊ីរងការចោទប្រកាន់ពីបណ្តាប្រទេសលោកខាងលិច ថា រុស្ស៊ីល្មើសច្បាប់អន្តរជាតិដោយសាររស្ស៊ីឈ្លានពានចូលទឹកដីប្រទេសអ៊ុយក្រែន។ ជាមួយគ្នាបណ្តាមេដឹកនាំប្រទេសតំបន់សហភាពអ៊ឺរ៉ុប បានជម្រុញអោយរដ្ឋាភិបាលទីក្រុងម៉ូស្គូគោរពតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលបានប្រាប់អោយប្រទេសរុស្ស៊ីអោយដកទ័ពចេញពីប្រទេសអ៊ុយក្រែន។

 

ប្រទេសវៀតណាម និងប្រទេសរុស្ស៊ី មានទំនាក់ទំនងជិតស្និទ្ធនៅសម័យកាលប្រទេសរុស្ស៊ីជាសហភាពសូវៀត។ សម្រាប់រដ្ឋាភិបាលទីក្រុងហាណូយវិញ មកដល់ពេលនេះហើយ នៅមិនទាន់មានចេញការថ្កោលទោសណាមួយលើបញ្ហាសង្គ្រាមឈ្លានពានទឹកដីរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែននៅឡើយទេ។ ចំពោះការលើកទ័ពចូលទឹកដីអ៊ុយក្រែន ត្រូវបានរុស្ស៊ីហៅថាជាប្រតិបត្តិការពិសេស។

 

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងត្រូវហោះហើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីជាបន្តទៀតដើម្បីចូលរួមកិច្ចប្រជុំG20  ក្រោយបំពេញទស្សនៈកិច្ចនៅប្រទេសវៀតណាម។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024