ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វៀតណាម និងកូរ៉េខាងត្បូង ជំរុញគោលដៅពាណិជ្ជកម្មឱ្យដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ ២០២៣

០៦ កក្កដា ២០២២ | សេដ្ឋកិច្ច

ប្រទេសវៀតណាម និងប្រទេសកូរ៉េខាងត្បូង បាននិងកំពុងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ដោយរំពឹងថា នឹងអាចសម្រេចបានជាង ១០០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៣ខាងមុខ កើនដល់ ១៥០ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។


បើសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម បានបង្ហាញថា គោលដៅពាណិជ្ជកម្មត្រូវបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាង នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ហាន ដុក ស៊ូ និងនាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញ ឈិញ។


ប្រភពដដែលអះអាងថា កូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វៀតណាម និងជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងក្រុមហ៊ុន Samsung Electronics គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

 


សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីទាំង ២ ក៏បានព្រមព្រៀងគ្នា ក្នុងការស្វែងរកវិធីកាត់បន្ថយគម្លាតក្នុងពាណិជ្ជកម្មទ្វេភាគី។យោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាម មានឱនភាពពាណិជ្ជកម្មចំនួន ៣៤ពាន់លានដុល្លារអាមេរិក ជាមួយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០២១។ការនាំចូលសំខាន់របស់វៀតណាម ពីកូរ៉េខាងត្បូង រួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន លោហធាតុ ប្លាស្ទិក ក្រណាត់ និងឥន្ធនៈ។

 

 

ឯកភាពគ្នារក្សា និងជំរុញសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការ  ប្រកបដោយប្រសិទ្ធភាព ព្រមទាំងពង្រីកទំហំកញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់វៀតណាម ហើយលើសពីនោះ ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យការងារ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ និងឧស្សាហកម្មកម្សាន្ត៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024