ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ម៉ាកសំលៀកបំពាក់ អីុតាលី Giambattista Valli លេងឈុតធំនៅថ្ងៃបង្ហាញម៉ូដទីក្រុងប៉ារីស

០៥ កក្កដា ២០២២ | កម្សាន្ដ

 

 

 

ម៉ាកសំលៀកបំពាក់ Giambattista Valli (ជៀមបាធីស្តា វ៉ាលី) បានបង្ហាញចេញរ៉ូបពណ៌ឆើតៗជាច្រើនពណ៌ ក្នុងកម្មវិធីបង្ហាញម៉ូដក្រុងប៉ារីសដែលបានចាប់ផ្ដើមកាលពីដើមសប្ដាហ៍។

 


ម៉ាកសំលៀកបំពាក់អ៊ីតាលី Giambattista Valli (ជៀមបាធីស្តា វ៉ាលី) បានរៀបចំពិធីបង្ហាញម៉ូដដ៏ធំមួយដែលជាផ្នែកមួយនៃការចូលរួមក្នុងព្រឹត្តិការណ៍ម៉ូដទីក្រុងប៉ារីស។

 


ក្រុមតារាម៉ូដែលបានដើរចេញពីជញ្ជាំងភ្លឺចែងចាំង មានតុបតែងទៅដោយប៉ោងៗដែលប្រើក្នុងពិធីជប់លៀង។ ឈុតសំលៀកបំពាក់ដែលបានបង្ហាញក្នុងពិធីមានម៉ូដចម្រុះពណ៌ជាច្រើន និងមានភាពលេចធ្លោខុសៗគ្នា ដែលសុទ្ធសឹងជាស្នាដៃរបស់អ្នកច្នៃម៉ូដសំលៀកបំពាក់សញ្ជាតិអ៊ីតាលីលោក Giambattista Valli (ជៀមបាធីស្តា វ៉ាលី) ជាម្ចាស់ម៉ាកសំលៀកបំពាក់ផ្ទាល់។

 


ម៉ាកសំលៀកបំពាក់ Giambattista Valli (ជៀមបាធីស្តា វ៉ាលី) នេះច្រើនទទួលបានការពេញនិយមពីសង្គមជាន់ខ្ពស់ ហើយតែងតែលេចវត្តមានលើកម្រាលព្រំក្រហមនៃកម្មវិធីធំៗ។

 

 

ក្រោមកិច្ចសហការជាមួយម៉ាកសំលៀកបំពាក់ H&M (អេច អេន អឹម) កាលពីឆ្នាំ២០១៩ ធ្វើឲ្យម៉ាកសំលៀកបំពាក់អ៊ីតាលីនេះមានទីផ្សារអតិថិជនកាន់តែច្រើន។

 


គួរបញ្ជាក់ដែរថាព្រឹត្តិការណ៍បង្ហាញម៉ូដក្រុងប៉ារីសសម្រាប់ឈុតសំលៀកបំពាក់ប្រណីតដេរដោយដៃសុទ្ធសាធ ឬ Haute Couture (អូត ខូតធួ) បានចាប់ផ្ដើមកាលពីថ្ងៃចន្ទ និងគ្រោងបញ្ចប់នៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024