ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥

បាក់ដីនៅភាគខាងកើតឥណ្ឌាស្លាប់មនុស្ស១៤នាក់

០១ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងតិច១៤នាក់ស្លាប់ និងប្រហែល៥០នាក់ផ្សេងទៀត ក៏បារម្ភថាអាចនឹងស្លាប់បាត់បង់ជីវិតផងដែរ បន្ទាប់ពីកើតមានគ្រោះមហន្តរាយបាក់ដី នៅតំបន់ជនបទនៅរដ្ឋManipur ប្រទេសឥណ្ឌា។ យោងមន្ត្រីឥណ្ឌាអោយដឹងនៅថ្ងៃព្រហស្បតិ៍(៣០មិថុនា)។

 

 

 

 

ក្រុមសង្គ្រោះបន្តការងារយ៉ាងសកម្ម ជួយមនុស្ស១៩នាក់ពីគំនរបាក់បែក ចំពេលមានភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃព្រហស្បិត៍ នៅពេលគ្រោះមហន្តរាយបាក់ដី កើតឡើងនៅទីតាំងសំណង់ផ្លូវរថភ្លើង ដែលមានកម្មករដេកសម្រាកនៅក្នុងផ្ទះតង់។  ដើម្បីស្វែងរកជនរងគ្រោះផ្សេងទៀត ក្រុមយោធា ក៏បានចូលមកជួយក្នុង ប្រតិបត្តិការរុករកជនរងគ្រោះ។

 

យោងអាជ្ញាធរក្នុងតំបន់បានអោយដឹងថា ឱកាសរបស់អ្នកនៅរស់រានមានជីវិតមានតិចណាស់ ដោយសារគ្រោះមហន្តរាយបាក់ដីកើតឡើងនៅម៉ោង២ព្រឹក។

 

នៅខែមិថុនា ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុន បានកើតឡើងនៅតាមបណ្តារដ្ឋតំបន់ភាគខាងជើងឈៀងខាងកើតប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដេស ដែលជាប្រទេសក្បែរខាង បានសម្លាប់មនុន្សច្រើនជាង១៥០នាក់។ មានមនុស្សរាប់លាននាក់បាត់បង់ទីជម្រកដោយសារមហន្តរាយទឹកជំនន់ ដែលកើតឡើង នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយលំនៅដ្ឋាននៅតំបន់ទំនាបមួយចំនួនត្រូវជន់លិច។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025