ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ទន្លេវែងគេបំផុតរបស់ប្រទេសអ៊ីតាលីប្រែជារីងស្ងួតមិនធ្លាប់មានក្នុងរយៈពេល៧០ឆ្នាំ

២៤ មិថុនា ២០២២ | ព័ត៌មានអន្តរជាតិ

ដ្រូនមួយគ្រឿងបានហោះកាត់លើទន្លេPo ដែលជាទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលីនៅថ្ងៃពុធ(២២មិថុនា) ហើយអ្វីដែលគេបានឃើញ គឺវាលខ្សាច់ដ៏ធំល្វឹងល្វើយ ដែលពីពេលកន្លងទៅទីវាលនោះ ធ្លាប់ជាទន្លេ។

 

 

 

 

ទន្លេដ៏វែងបំផុតរបស់ប្រទេសអ៊ីតាលី ប្រែជារីងស្ងួតមិនធ្លាប់មានក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ ដែលកំណាត់តំបន់ជាច្រើនរបស់ទន្លេនេះត្រូវរីងស្ងួតគ្មានទឹកទាល់តែសោះ ជាពិសេសនៅតំបន់ភាគខាងជើង ធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធធារាសាស្ត្រហើយពលរដ្ឋក្នុងតំបន់មានក្តីកង្វល់ចំពោះភាពរីងស្ងួតនេះ។

 

ទន្លេ Po របស់ប្រទេសអ៊ីតាលីមានប្រវែង៦៥២គីឡូម៉ែត្រ ហើយស្ថិតក្នុងនៅតំបន់ Po Valley ពីភាគខាងលិចទៅភាគខាងកើត បានជាប់ឈ្មោះជាទន្លេដែលមានប្រវែងវែងបំផុតរបស់ប្រទេសអ៊ីតាលី មានទំហំផ្ទៃទឹកប្រមាណ៧១០០០គីឡូម៉ែត្រក្រឡា។

 

ជាមួយគ្នា បណ្តាទន្លេផ្សេងទៀតស្ថិតនៅតំបន់ភាគកណ្តាលប្រទេសអ៊ីតាលីក៏កម្រិតទឹកធ្លាក់ចុះទាបជាងប្រក្រតីផងដែរនៅឆ្នាំនេះ។ យោងអាជ្ញាធរអ៊ីតាលី។ ចំពោះវិបត្តិរីងស្ងួតបច្ចុប្បន្ន គឺបានបញ្ជាក់ពីវិបាកនៃបំរែបំរួលអាកាសធាតុ។

 

តំបន់ជាច្រើននៅសហភាពអ៊ឺរ៉ុប រងអាកាសធាតុក្តៅខ្លាំងកាលពីសប្តាហ៍កន្លងទៅ ដែលធ្វើអោយកាន់តែបារម្ភពីបញ្ហាបំរែបំរួលអាកាសធាតុ។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024