ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មនុស្សយ៉ាងតិច៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌាក្នុងពេល២៤ម៉ោង

២៣ មិថុនា ២០២២ | ព័ត៌មានអន្តរជាតិ

ក្រុមការងារសង្គ្រោះជាច្រើននាក់បានជម្លៀសពលរដ្ឋចេញពីតំបន់រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅរដ្ឋAssam  ប្រទេសឥណ្ឌានៅថ្ងៃពុធ(២២មិថុនា)។

 

 

 

ភ្លៀងធ្លាក់ខ្លាំងដែលកើតឡើងនៅមុនពេលរដូវមូសុងមកដល់ប្រទេសឥណ្ឌា បានធ្វើអោយទឹកទន្លេជាពិសេសទន្លេBrahmaputra ត្រូវជន់ឡើងហូរហៀរហួសច្រាំង បណ្តាលអោយពលរដ្ឋក្នុងតំបន់ត្រូវគេចទៅរកតំបន់មានសុវត្ថិភាព។

 

នៅរដ្ឋ Assam មានមនុស្សយ៉ាងតិច៧នាក់ស្លាប់ក្នុងពេល២៤ម៉ោងកន្លងទៅ ។ យោងអាជ្ញាធរឥណ្ឌា។

 

កងកម្លាំងគ្រោះមហន្តរាយជាតិឥណ្ឌា បានប្រើប្រាស់ខ្សែសង្គ្រោះមនុស្សចេញពីតំបន់រងគ្រោះទឹកជំនន់ ហើយនាំពួកគេទៅកាន់កន្លែងមានសុវត្ថិភាព។ ក្រុមការងារសង្គ្រោះបានអោយដឹងថា ក្រុមសង្គ្រោះមាន១៤ក្រុម និងប្រើប្រាស់ទូកច្រើនជាង៧០ទូក និងមានកម្លាំងមនុស្សចូលរួមច្រើនជាង៤០០នាក់។ ក្នុងប្រតិបត្តិការសង្គ្រោះ មនុស្សប្រហែល១៤២០០នាក់ ដែលជាប់ក្នុងលំនៅដ្ឋានក្នុងតំបន់ទឹកជំនន់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។

 

មនុស្សប្រហែល៥,៥លាននាក់ ត្រូវផ្លាស់ទីជម្រក ហើយប្រហែល៣,៧លាននាក់ រស់នៅក្នុងជម្រកដែលរដ្ឋាភិបាលរៀបចំ ឬនៅទីទួលខ្ពស់។ នៅស្រុក Nagaon  ពលរដ្ឋត្រូវប្រើប្រាស់ទូកដើម្បីធ្វើដំណើរ ខណៈទឹកជំនន់កាន់តែឡើង។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024