ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥

អគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមអនុវត្ដអាករលើតម្លៃបន្ថែម ចំពោះទ្រព្យសកម្មរូបីរយៈពេលវែងនៅឆ្នាំ២០២២នេះ

១០ មិថុនា ២០២២ | សេដ្ឋកិច្ច

 

ក្នុងគោលបំណងពង្រឹង ការគ្រប់គ្រង់ប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្ដអាករលើតម្លៃបន្ថែម ចំពោះទ្រព្យសកម្មរូបីរយៈពេលវែង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ។

 

អគ្គនាយកដ្ឋានពន្ធដារ មានកិតិ្តយសជម្រាបជូនដំណឹងដល់សាធារណះជនឲ្យបានជ្រាបថា ការគ្រប់គ្រង់ប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការអនុវត្តកាតព្វកិច្ចអាករលើតម្លៃបន្ថែមចំពោះទ្រព្យសកម្មរូបីរយះពេលវែង ដែលឈប់ប្រើប្រាស់ក្នុងអាជីវកម្ម មានដូចជា

 

១ ទ្រព្យសកម្មរូបីរយះពេលវែងទោះបីបាន ឬមិនបានទទួលឥណទានអាករលើធាតុចូលក្តី ដែលឈប់ប្រើប្រាស់បាន ឬលក់ជាកាកសំណល់ក៏ដោយ គឺត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា១០% ស្របតាមច្បាប់និងបទប្បញ្ញតិ្តស្តីពីពន្ធដារ ជាធរមាន។

 

២ ទ្រព្យសកម្មរូបីរយះពេលវែង ដែលឈប់ប្រើប្រាស់ក្នុងអាជីវកម្ម បន្ទាប់មកត្រូវបានកម្ទេចចោល ឬខូចខាត ដោយមូលហេតុណាមួយ ឬគ្មានតម្លៃមិនអាចលក់បាន មិនត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា១០%ឡើង។ ដោយឡែកចំពោះ ទ្រព្យសកម្មរយះពេលវែងដែលនឹងត្រូវកម្ទេចចោលមានតម្លៃនៅសល់តាមគណនេយ្យចាប់ពី២សែនរៀលឡើងទៅចំពោះទ្រព្យនីមួយៗ សហគ្រាសត្រូវជូនដំណឹងមកអគ្គនាយដ្ឋានពន្ធដារឲ្យបានមុន១០ថ្ងៃ។

 

៣ ទ្រព្យសកម្មរូបីរយះពេលវែង ដែលបានទទួលឥណទានអាករ ដែលបានចែងក្នុងមាត្រ ៦៥នៃច្បាប់ស្តីពីសារពើពន្ធ និងបានដាក់ឲ្យប្រើប្រាស់ក្នុងអាជីវកម្មរួចហើយ ទ្រព្យសកម្មរូបីថ្នាក់ទី២ ដែលបានប្រើប្រាស់លើសពី០៣ឆ្នាំ និងមានតម្លៃនៅសល់តាមគណនេយ្យមិនលើសពី ១លានរៀលចំពោះទ្រព្យនីមួយៗ ចំពោះទ្រព្យសកម្មរូបីថ្នាក់ទី៣ និងថ្នាក់ទី៤ ដែលបានប្រើប្រាស់លើសពី៥ឆ្នាំ និងមានតម្លៃនៅសល់តាមគណនេយ្យមិនលើសពី ២លានរៀល ចំពោះទ្រព្យនីមួយៗ។ ៤ចំពោះទ្រព្យសម្មរូបីថ្នាក់ទី១ ទើបបញ្ចប់ការសាងសង់ ឬទិញចូលថ្មី ដែលទទួលបានឥណទានអាករ និងមិនទាន់បានដាក់ឲ្យប្រើប្រាស់ មិនត្រូវចាត់ទុកថាលក់ដែលជាកម្មវត្ថុនៃអាករលើតម្លៃបន្ថែមឡើង។

 

 

 


គួរបញ្ជាក់ថា រយះពេលលើសពី១ឆ្នាំ សហគ្រាសត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានព្ធដារ ដោយបញ្ជាក់នូវមូលហេតុសមស្របអំពីការឈប់ប្រើប្រាស់ទ្រព្យនោះ ដើម្បីរួចផុតពីកាតព្វកិច្ចជាប់អាករលើតម្លៃបន្ថែម១០%។
 

 

អត្ថបទ ថុន សុកេតុមាលា រូបភាព ឯកសារ

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025