ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
លោក ព្រំ ស៊ៀម មេឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បានលើកឡើងថា នៅក្នុងឃុំលើកដែក មានការអភិវឌ្ឍន៍ជាច្រើន ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ បន្ថែមលើនេះ អាជ្ញាធរមូលដ្ឋាន បាន និងកំពុងធ្វើការអភិវឌ្ឍន៍បន្ថែមនូវផ្លូវថ្នល់ក្រាលបេតុង ១ខ្សែ ជូនប្រជាពលរដ្ឋក្នុងភូមិពាមផ្ទាលកើត ក្នុងឃុំលើកដែកផងដែរ។ ជាមួយគ្នានេះ បើតាមការឱ្យដឹងពីលោកមេឃុំ នៅក្នុងឆ្នាំ២០២៣ ខាងមុខ អាជ្ញាធរមូលដ្ឋានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ស្ពានបេតុង ១ខ្សែទៀត ស្ថិតនៅក្នុងភូមិឃុំដដែល ដើម្បីសម្រួលដល់ការធ្វើដំណើរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
រាយការណ៍៖ ជុំ ជោគជាតា រូបភាព៖សុខ ពិសិដ្ឋ