ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ស្ថានភាពទឹកជំនន់នៅភាគឥសាន្តប្រទេសឥណ្ឌាកាន់តែធ្ងន់ធ្ងរខណៈមនុស្ស៨សែននាក់គ្មានទីជម្រក

ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ នៅរដ្ឋAssam ភាគឥសាន្ត ប្រទេសឥណ្ឌា និងបានបណ្តាលអោយមនុស្សច្រើនជាង៨សែននាក់ បាត់បង់ទីជម្រក។ យោងទិន្នន័យរដ្ឋាភិបាលឥណ្ឌាផ្សាយអោយដឹងកាលពីចុងសប្តាហ៍នេះ។

 

 

 

 

កំពស់ទឹកនៅតាមស្ទឹងជាច្រើនបានជន់ប្រៀបឡើងហៀរហួសច្រាំង ធ្វើអោយស្ថានភាពទឹកជំនន់កាន់តែអាក្រក់ធ្ងន់ធ្ងរឡើង បំផ្លិចបំផ្លាញផលដំណាំនៅស្រុកចំនួន៣១នៅទូទាំងរដ្ឋមួយនេះ ។ បន្ថែមពីលើនេះ លំនៅដ្ឋានជាច្រើនក៏ជន់លិចក្នុងទឹកជំនន់ផងដែរ។

 

«ស្ថានភាពគឺគ្រោះថ្នាក់ខ្លាំងណាស់។ ដូចអ្នកបានឃើញ ទឹកបានហូរចូលលំនៅដ្ឋានរបស់យើង។ ពលរដ្ឋជាច្រើនត្រូវរើសទីលំនៅចាកចេញទៅឆ្ងាយរកកន្លែងមានសុវត្ថិភាព។ នេះជាការលើកឡើងរបស់ពលរដ្ឋក្នុងតំបន់ លោកស្រី Bijoy Bordoloi។

 

ប្រតិបត្តិការសង្គ្រោះត្រូវបានធ្វើឡើងដើម្បីនាំយកពលរដ្ឋរងគ្រោះជាប់ក្នុងតំបន់រងគ្រោះទឹកជំនន់ទៅកាន់ទីកន្លែងមានសុវត្ថិភាព និងផ្តល់អោយពួកគេនូវជំនួយសង្គ្រោះរួមមានស្បៀងអាហារ និងឱសថ ។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024