ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ខ្សែភាពយន្តភាគថៃថ្មីសន្លាងមួយទៀតគឺរឿង”ស្នេហ៍និរន្តរ៍ចន្ទ្រា” ដែលបរិយាយពីស្នេហាអភីនិហារ ឆ្លងជាតិពីបុេសអមតៈម្នាក់កំពុងមានវត្តមានលើកញ្ចក់ទូរទស្សន៍ PNN។
កំពូលខ្សែភាពយន្តភាគថៃថ្មី សាច់រឿងថ្មី លាយឡំនឹងស្នេហាឆ្លងជាតិ អភិនីហារ ដែលនឹងធ្វើឲ្យទស្សនិកជន អ្នកទស្សនា ហាក់ដូចជាចូលតួទៅក្នុងរឿងព្រេងនិទានដែរនោះ បានមកដល់ហើយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននោះគឺ រឿង «ស្នេហ៍និរន្តរ៍ចន្ទ្រា »ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN ជាមួយនឹងសាច់រឿងស្នេហាស្មោះស័្មគ្រ ពីបុរសម្នាក់ និងបង្ហាពីអនុភាពនៃអំណាចស្នេហារបស់គូស្នេហ៍មួយគូ កាលពីជាង ២០០ ឆ្នាំមុន។
ទស្សនិកជននឹងបានទស្សនាការសម្តែងពីតារាសម្តែងល្បីៗ ទាំងជំនាន់មុន និងជំនាន់ក្រោយ ដែលសម្បូរបែបទៅដោយតួអង្គធំៗ រូបសម្រស់ស្រស់សោភាព រួមជាមួយនិងការដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រាលទៅក្នុងសាច់រឿងតែម្តង។ ក្នុងនោះ រួមមានដូចជា ៖ Ken Theeradeth Wongpuapan សម្តែងជាតួអង្គ តាឆា, Ice Preechaya Pongthananikorn សម្តែងជាតួអង្គ តុងចាន់, Wawwa Nicha Chokprajakchat សម្តែងជាតួអង្គ ប្រាវ, Mac Pawish Wiengnont សម្តែងជាតួអង្គ ចូរ , និងមានវត្តមានតារាៗវ័យក្មេងជាច្រើនទៀត ។
«ស្នេហ៍និរន្តរ៍ចន្ទ្រា» គឺជាសាច់រឿង បានបង្ហាញពីតួអង្គ នារីដ៏ស្រស់សោភាមួយរូប បានកើតឡើងក្នុងត្រកូលគ្រួសារដែលមានជីវភាពសាមញ្ញា។ តុងចាន់ ជាគណនេយ្យករម្នាក់ដែលមានចរិតរួសរាយ និងគួរឲ្យស្រឡាញ់ ។ នាងមានជីវិតមួយផ្សងព្រេងដ៏មរណៈ នៅពេលដែលនាងបានប្រឡូកចូលទៅក្នុងសង្គមងងឹតនៃពួកគ្រឿងញៀនដោយចៃដន្យ។តាឆា គឺជាមហាសេដ្ឋី ដែលបានជួយសង្គ្រោះនាងពីការជួបគ្រោះថ្នាក់ជាច្រើនលើក ខណៈដែលនាងគឺជាសាក្សីប្រឆាំងនឹងក្រុម "Black Pearl" ។
តុងចាន់ គឺជានារីដែលមានមុខមាត់ដៀងនឹងអតីតស្នេហារបស់គាត់។ គាត់ប្ដេជ្ញាថាមិនបាត់បង់នាងទៀតទេ។ ជីវិតអមតៈរបស់ តាឆា បានចាប់ផ្តើមនៅពេលដែលគាត់បានប្រយុទ្ធជាមួយបិសាចជញ្ជក់ឈាមដោយដាវកាត់បេះដូងកាលពី 200 ឆ្នាំមុន ហើយដំណក់ឈាមបានធ្លាក់ទៅលើបបូរមាត់របស់គាត់។ តុងចាន់ ដឹងបន្តិចម្តងៗថានាងបានធ្លាក់ក្នុងអន្ទាក់បិសាចនេះ ប៉ុន្តែតើនាងអាចទទួលយកការនៅក្រោមពន្លឺព្រះច័ន្ទបាន ឬយ៉ាងណានោះទេ។
ខាងលើនេះ គ្រាន់តែជាការរៀបរាប់ពីសាច់រឿងសង្ខេបតែប៉ុណ្ណោះ សម្រាប់សាច់រឿងនឹងបកស្រាយជាមួយនឹងឈុតឆាកល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនាការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង« ស្នេហ៍និរន្តរ៍ចន្ទ្រា » ដែលកំពុងចាក់ផ្សាយ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕
អត្ថបទ និងរូបភាព៖ PNN