ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
រូបចម្លាក់ធំៗត្រូវបានបង្កើតឡើងជារូបសត្វផ្សេងៗសម្រាប់ពិធីបុណ្យហ្វាឡាស (Fallas) នៅប្រទេសអេស្ប៉ាញដើម្បីអបអរការចូលមកនូវរដូវរំហើយដែលគេធ្វើនៅចន្លោះថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមីនា បន្ទាប់ពីមកនោះគេបានដុតចោលរូបចម្លាក់ទាំងនោះនៅចុងបញ្ចប់នៃពិធីបុណ្យនេះនៅក្នុងទីក្រុងវ៉ាឡិនស៊ីនៅប្រទេសអេស្ប៉ាញ។
ប្រជាពលរដ្ឋនៅទីក្រុង Valencia នៅប្រទេសអេស្ប៉ាញបាននាំគ្នាដុតរូបចម្លាក់ធំៗដែលធ្វើពីក្រដាស់កាតុងនៅក្នុងអំឡុងពេលថ្ងៃចុងក្រោយនៃពិធីបុណ្យហ្វាឡាសឬហៅថាពិធីបុណ្យព្រះអគ្គិស (ឬភ្លើង)។
គោលបំណងសំខាន់នៃការរៀបចំពិធីបុណ្យបុរាណនេះឡើងគឺមានបំណងផ្ដោតលើការបង្កើតរូបចម្លាក់ធំៗមានដូចជារូបមនុស្ស ឬរូបសត្វផ្សេងៗទៀតដូចជានាគ ក្ដាន់ ឬស្តវដ៏ទៃទៀត ហើយរូបចម្លាក់នេះអាចត្រូវបានដុតចោលខ្លះៗនៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ Fallas នេះព្រោះអត្ថន័យនៃពាក្យនេះគឺមានន័យថា «ភ្លើង»។
ពិធីបុណ្យនេះត្រូវបានបង្កើតឡើងដើម្បីស្វាមន៍រដូវរំហើយឬរដូវស្លឹកឈើលាស់ខ្ចីក៏ដូចជាជាការរំលឹកដល់ថ្ងៃចាប់ផ្ដើមមានព្រះ Saint Joseph នៅក្នុងទីក្រុងវ៉ាឡិនស៊ីនៅប្រទេសអេស្ប៉ាញផងដែរ ហើយពិធីបុណ្យនេះត្រូវបានរៀបចំធ្វើនៅចន្លោះថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមីនាជារៀងរាល់ឆ្នាំ។
ចំពោះរូបចម្លាក់ធំៗដែលគេបានបង្កើតពីក្រដាសនិងឈើនៅក្នុងពិធីបុណ្យនេះត្រូវបានគេហៅថា នីណូត (Ninot) ហើយសម្រាប់ឆ្នាំនេះគេបានឃើញរូបចម្លាក់ធំៗជាសត្វក្ដាន់និងសត្វនាគ ហើយគេបានដុតរូបទាំងនេះដោយមានការបាញ់កាំជ្រូចភ្លឺព្រោងព្រាតនៅក្នុងស្បៃរាត្រីកាលដោយមានការចូលរួមពីក្រុមតារានិងប្រជាពលរដ្ឋជាច្រើន។
ការប្រារព្ធពិធីបុណ្យនេះត្រូវបានគេគិតថាមានប្រភពចេញមកពីពិធីបុណ្យបែបសាសនាតាំងពីយូរឆ្នាំមកហើយដែលគេប្រារព្ធឡើងនៅចុងបញ្ចប់នៃរដូវរងានិងស្វាគមន៍រដូវស្លឹកឈើលាស់ខ្ចី ហើយត្រូវបានចាត់ទុកថាជាការគោរពចំពោះព្រះ Saint Joseph ដែលជាព្រះខាងបង្កើតរូបចម្លាក់ឬក៏ព្រះជាងឈើផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន