ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥

រាជរដ្ឋាភិបាល បន្តអនុគ្រោះបង់ពន្ធប្រថាប់ត្រាតែ១ដងសម្រាប់ការផ្ទេរសិទ្ធិរហូតដល់ចុងឆ្នាំ២០២៣

០៦ មេសា ២០២២ | សេដ្ឋកិច្ច

 

រដ្ឋាភិបាលសម្រេចបន្តសុពលភាពការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរកម្មសិទ្ធិច្រើនដង ឬ សិទ្ធកាន់កាប់អចន្រទ្យដែលបានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ និងពុំបានចុះបញ្ជីគ្មានប័ណ្ណកម្មសិទ្ធ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

 

 

អគ្គនាយកដ្ឋានពន្ធដារប្រកាសថា ដើម្បីសំរួល និងចូលរួមកាត់បន្ថយការចំណាយរបស់ម្ចាស់អចលនទ្រព្យ រដ្ឋាភិបាលសម្រេចបន្តសុពលភាពការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដងសម្រាប់ការផ្ទេរកម្មសិទ្ធិច្រើនដង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

 


ការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរច្រើនដងនេះ ធ្វើឡើងសម្រាប់តែ២ករណីនោះទេ អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ប្លង់ទន់) ដែលផ្ទេរកម្មសិទ្ធិត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ ត្រូវបង់ពន្ធប្រថាប់ត្រាតែម្ដងប៉ុណ្ណោះ ពោលគឺនៅពេលដែលចុះបញ្ជីយកប្លង់រឹងជាលើកដំបូង ឬការផ្ទេរលើកចុងក្រោយបំផុតុ។ 

 

 

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅ ការអនុគ្រោះនេះ នឹងបញ្ឈប់លែងមាន ហើយចំពោះការបង់ពន្ធប្រថាប់ត្រានឹងចាប់អនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន៕
 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារ

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025