ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ផលិតកម្មចម្រៀងធំៗ​ផ្អាកសកម្មភាព​ស្របពេលបាតុកម្ម​រាលដាលនៅ​សហរដ្ឋអាមេរិក

០២ មិថុនា ២០២០ | កម្សាន្ដ

 

ផលិតកម្មចម្រៀងធំៗ​នៅអាមេរិកបាននាំគ្នាចូលរួម​យុទ្ធនាការ “Black Out Tuesday” នៅសប្តាហ៍នេះ ដោយបានផ្អាក​អាជីវកម្ម និងងាកមកធ្វើការជាមួយ​សហគមន៍នានាដើម្បី​ប្រយុទ្ធប្រឆាំងនឹងវិសមភាព​ពូជសាសន៍ ខណៈការតវ៉ា​ជាច្រើនបានផ្ទុះឡើង​នៅសហរដ្ឋអាមេរិក ប្រឆាំងការស្លាប់​របស់បុរសស្បែកខ្មៅ លោក George Floyd ។
ផលិតកម្ម Universal Music ដែលជាទ្រនំ​របស់តារាល្បីពិភពលោក​ជាច្រើនបានសរសេរនៅលើគណនី Twitter របស់ខ្លួនថា “យើងឈរនៅខាងសហគមន៍ស្បែកខ្មៅ” ខណៈផលិតកម្ម Warner Records និង Sony Music ចេញ​សេចក្ដីថ្លែងការណ៍​ស្រដៀងគ្នាថាពួកគេនឹង​ចូលរួមចំណែកក្នុងយុទ្ធនាការ Black Lives Matter និងក្រុមដទៃទៀត​ដែលប្រយុទ្ធប្រឆាំង​នឹងការរើស​អើងពូជសាសន៍​។ ចំណែកក្រុមហ៊ុន Interscope Geffen A&M និយាយថាខ្លួន​នឹងមិនចេញបទចម្រៀង​ថ្មីនៅសប្តាហ៍នេះទេ។

 

 

 

 

 

 

សិល្បករកំពូលៗ ជាច្រើនក៏បានបញ្ចេញអារម្មណ៍​ឈឺចាប់ចំពោះមរណភាពលោក George Floyd ដែរ ដូចជាតារាចម្រៀង Beyonce បានបង្ហោះវីដេអូនៅលើ Instagram ដែលក្នុងនោះនាងបានអំពាវនាវ​រកយុត្តិធម៌ឱ្យលោក Floyd ដូចគ្នា​នឹងសិល្បករឈានមុខ​ជាច្រើនទៀតរួមមាន Justin Bieber, Lady Gaga និង Rihanna ជាដើម ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024