ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រកឃើញហ្វូស៊ីលសត្វក្រពើជំនាន់ដើម អាយុ១៥០លានឆ្នាំ ដែលជាបុព្វបុរសក្រពើសម័យថ្មី

២៨ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

កាលពីពេលថ្មីៗនេះ ពួកអ្នកបុរាណវិទ្យារកឃើញគ្រោងឆ្អឹងសត្វក្រពើសម័យបុរាណដែលមានអាយុកាលរហូតដល់១៥០លានឆ្នាំកន្លងមកហើយ។ គេគិតថាវាជាបុព្វបុរសក្រពើជំនាន់ក្រោយ ដែលបានរីកធំធាត់នៅលើភពផែនដី, មុនការចាប់កំណើត និងក្លាយពូជនៃសត្វក្រពើទំនើបរហូតមកដល់សព្វថ្ងៃ។ របកគំហើញនេះធ្វើឡើងនៅជួរភ្នំនៃប្រទេសឈីលី។

 

 

 

 

អំបូរសត្វក្រពើបុរាណនេះត្រូវគេឲ្យឈ្មោះបឺគីស៊ូគូស(Burkesuchus) គាស់ចេញពីជួរភ្នំអង់(Ands) នៃតំបន់អាមេរិកខាងត្បូង ជាតំបន់ដែលសម្បូរហ្វូស៊ីលកាលពីសម័យបុរេប្រវត្តិ។ គេយកសំណាករបស់សត្វនេះទៅវិភាគនៅសារមន្ទីរវិទ្យាសាស្ត្រនៃប្រទេសអាហ្សង់ទីន និងសន្និដ្ឋានថាគ្រោងឆ្អឹងនេះជាបុព្វការីជននៃសត្វក្រពើសម័យបច្ចុប្បន្ន។

 

 

តាមរយៈការសិក្សាស៊ីជម្រៅទៅលើគ្រោងឆ្អឹងនេះ, គេអាចដឹងពីការវិវត្តរបស់វា។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថាតាមរយៈហ្វូស៊ីលនេះ ពួកគេអាចស្វែងយល់បន្ថែមថា «ហេតុអ្វីបានជាសត្វល្មូន(ដែលជាបុព្វបុរសរបស់សត្វក្រពើទំនើប) កាលពីមុន ជាល្មូនដែលមានស្លាបអាចហោះហើរនៅលើអាកាសបាន។ ក្រោយមក វាក៏ក្លាយពូជទៅជាសត្វល្មូនដែលចេះហែលទឹកវិញម្ដង។

 

 

 

 

 

 

តាមរយៈហ្វូស៊ីលនេះ និងហ្វូស៊ីលដទៃទៀត គេជឿថាតំបន់អាមេរិកខាងត្បូងជាទីកន្លែងវិវត្តនៃសត្វក្រពើ ដែលមានអាយុកាលដំណាលគ្នានឹងសត្វដាយណូសឺ។ កន្លងផុតទៅជាច្រើនលានឆ្នាំ, អាកាសធាតុប្រែជាក្ដៅខ្លាំង, ទឹកសមុទ្រប្រែជារាក់។

 

ពួកសត្វក្រពើទាំងនោះក៏បង្ខំចិត្តចុះត្រាំទឹកដើម្បីត្រជាក់ខ្លួន។ យូរៗទៅ ក្រពើជំនាន់ក្រោយលែងដុះស្លាបអាចហោះហើរបានដូចក្រពើជំនាន់មុន៕

 

 

 

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024